គណនីសង្ឃឹម

បើកគណនីសង្ឃឹមជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឥទ្បូវនេះ លោកអ្នកនឹងសម្រេចបាននូវផែនការអនាគតតាមរយៈកំណើនសាច់ប្រាក់ជាមួយអត្រាការ​ប្រាក់ កាត់បន្ថយហានិភ័យក្នុងការទុកដាក់សាច់ប្រាក់ បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងចំណាយ និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

លក្ខខណ្ឌ

រូបិយប័ណ្ណ ប្រាក់រៀល ដុល្លារអាមេរិក និងថៃបាត
សមតុល្យអប្បបរមា ៤,០០០ រៀល ឬ ១ ដុល្លារ ឬ ៤០​ បាត
អត្រាការប្រាក់ប្រចាំឆ្នាំ* ប្រាក់​រៀល ៣.០%; ដុល្លារ ៣.០%; ប្រាក់​បាត ៤.០%
សៀវភៅប្រាក់សន្សំ ឥត​គិត​ថ្លៃ
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

*​ ដាប់ប៊ែលយូប៊ី ហ្វាយនែន រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនទ្បើយ។

* រូបិយប័ណ្ណថៃបាត ត្រូវបានអនុវត្តគ្រប់ការិយាល័យសាខាក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងការិយាល័យកណ្តាលប៉ុណ្ណោះ។

អត្ថប្រយោជន៍ដែលទទួលបាន៖

  • ទទួល​បាន​ការ​ប្រាក់​ខ្ពស់
  • រក្សាសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • បើកគណនីដោយមិនបង់កម្រៃសេវា
  • អាចដក និងដាក់ប្រាក់បានគ្រប់ម៉ោងធ្វើការរបស់ការិយាល័យ ដាប់ប៊ែលយូប៊ី​ ហ្វាយនែន ទូទាំង ២៥ ខេត្តក្រុង
  • ការប្រាក់ត្រូវបានផ្តល់ជូនចាប់ពីថ្ងៃបើកគណនីដំបូងរហូតដល់ថ្ងៃដកប្រាក់
  • ទទួលបានសៀវភៅសន្សំដោយមិនអស់កម្រៃ
  • លោកអ្នកអាចមានគណនីសន្សំច្រើនជាងមួយ។

ឯកសារ​តម្រូវ

ឯកសារ​តម្រូវ៖

សម្រាប់​ឯកត្តបុគ្គល

  • ជា​ឯកត្តជន​ ជន​ជាតិ​ខ្មែរ និង​បរទេស
  • ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដូច​ជា​អត្តសញ្ញណប័ណ្ណ ឬ​ លិខិត​ឆ្លង​ដែន និង/ឬ​ ឯកសារ​ពាក់​ព័ន្ធផ្សេង​ទៀត

សម្រាប់​ស្ថាប័ន

  • ជា​ស្ថាប័ន​ដែល​បាន​ចុះ​បញ្ជី ​ស្រប​តាម​ច្បាប់ និង​បទ​បញ្ញត្តិ​ក្នុង​ប្រទេស​កម្ពុជា
  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម អនុស្សរណៈ និងលក្ខន្តិកៈស្ថាប័ន និង/ឬលិខិតផ្ទេរសិទ្ធិ ឬ សេច​ក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងឯកសារពាក់ព័ន្ធ​ផ្សេងៗទៀត​ (ប្រសិន​បើមាន)

របៀប​អនុវត្ត

  • អញ្ជើញ​ទៅ​កាន់​សាខា​ដាប់​ប៊ែលយូប៊ី ហ្វាយនែន​ ដោយ​ភ្ជាប់​នូវ​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ច្បាប់​ដើម​ណាមួយ
  • ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរស័ព្ទ ០២៣ ៩៦ ៣៣៣៣
រូបិយប័ណ្ណ ប្រាក់រៀល  ដុល្លារអាមេរិក និងថៃបាត
សមតុល្យអប្បបរមា ៤​ ០០០ រៀល  ១ ដុល្លារ  ៤០ បាត
អត្រាការប្រាក់ប្រចាំឆ្នាំ សម្រាប់លុយរៀល* ៣.០០%
អត្រាការប្រាក់ប្រចាំឆ្នាំ សម្រាប់លុយបាត* ៣.០០%
អត្រាការប្រាក់ប្រចាំឆ្នាំ សម្រាប់លុយដុល្លារ* ៣.០០%
សៀវភៅគណនីសន្សំ ឥតគិតថ្លៃ
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
* ដាប់ប៊ែលយូប៊ី ហ្វាយនែន រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុន
* រូបិយប័ណ្ឌថៃបាត ត្រូវបានអនុវត្តគ្រប់ការិយាល័យសាខាក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងការិយាល័យកណ្តាលប៉ុណ្ណោះ។
  • រក្សាសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • បើកគណនីដោយមិនបង់កម្រៃសេវា
  • ទទួលបានសៀវភៅប្រាក់សន្សំដោយ‌ឥតគិតថ្លៃ
  • អាចដក និងដាក់ប្រាក់បានគ្រប់ម៉ោងធ្វើការរបស់ការិយាល័យវីសិនហ្វាន់ចំនួន១០៦ នៅទូទាំង២៥ខេត្តរាជធានី
  • ការប្រាក់ត្រូវបានផ្តល់ជូនចាប់ពីថ្ងៃបើកគណនីដំបូងរហូតដល់ថ្ងៃដកប្រាក់
  • ឈានដល់គោលដៅសង្គមនិងគោលដៅហិរញ្ញវត្ថុរបស់អ្នកក្នុងពេលតែមួយ
  • អ្នកអាចមានគណនី​ប្រាក់​បញ្ញើលើសពីមួយបាន
  • ទាំងអតិថិជនជាជនជាតិខ្មែរ និងជនបរទេសមានសិទ្ធិក្នុងការទទួលសេវាកម្ម
  • អាចអនុវត្តបានសម្រាប់គណនីបុគ្គលនិងក្រុមហ៊ុន ដែលរួមទាំងអង្គភាពឯកជន អង្គការក្រៅរដ្ឋាភិបាល អង្គភាពរដ្ឋាភិបាល និងសមាគមឬសាជីវកម្មដែលបានចុះបញ្ជីស្របតាមច្បាប់និងបទបញ្ជារបស់កម្ពុជា
  • សូមភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើមមួយក្នុងចំណោមឯកសារដូចខាងក្រោមនេះ៖
    • សម្រាប់ឯកត្តជន៖ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន
    • សម្រាប់ក្រុមហ៊ុន ឬអង្គការ៖ វិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម អនុស្សរណៈ និងលក្ខន្តិកៈស្ថាប័ន និង/ឬលិខិតផ្ទេរសិទ្ធិ ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងឯកសារផ្សេងៗទៀត (បើមាន)
  • ព័ត៌មានលម្អិត សូមទាក់ទងមកយើងតាមរយៈទូរសព្ទលេខ ០២៣ ៩៦ ៣៣៣៣
  • សម្រាប់អ្នកដែលរស់នៅបរទេស សូមទាញយកពាក្យស្នើសុំ ដោយចុចលើតំណរទំព័រនេះ
  • សូមធ្វើការបំពេញពាក្យស្នើសុំឲ្យបានត្រឹមត្រូវ មុនពេលស្កេន និងជាចុងក្រោយផ្ញើមកកាន់សារអេទ្បិចត្រូនិច info@wbfinance.com.kh