គណនីចម្រើនទ្រព្យ

គណនីចម្រើនទ្រព្យ គឺជាគណនីសន្សំដែលមានការប្រាក់ខ្ពស់ និងជាគណនីផ្អែកតាមកិច្ចសន្យា ដែលតម្រូវឲ្យរក្សាសមតុល្យគណនី​ក្នុងរយៈពេលជាក់លាក់មួយ។ សម្រាប់អ្នកដែលបានដាក់ប្រាក់សន្សំជាមួយគណនីនេះក្នុងរយៈពេលវែង នឹងទទួលការប្រាក់កាន់​តែ​ខ្ពស់។​ សាច់ប្រាក់ដែលដាក់ក្នុងគណនីនេះ ត្រូវបានរក្សាទុក រហូតដល់ការបរិច្ឆេទកំណត់។

លក្ខខណ្ឌ

រូបិយប័ណ្ណ* ប្រាក់រៀល ដុល្លារអាមេរិក និងថៃបាត
សមតុល្យអប្បបរមា ១០០,០០០ រៀល ឬ ២៥ ដុល្លារ ឬ ១,០០០​ បាត
ការ​ដក​ការ​ប្រាក់
  • ដក​ការ​ប្រាក់​ប្រចាំ​ខែ
  • ដក​ការ​ប្រាក់​នៅកាលបរិច្ឆេទ​កំណត់
វិញ្ញាបនបត្រ​ប្រាក់​បញ្ញើ មិន​គិត​ថ្លៃ
លក្ខខណ្ឌ​ក្នុង​ការ​ដក​ប្រាក់
  • នៅ​កាលបរិច្ឆេទ​កំណត់នៃ​កិច្ចសន្យា ឬ​ នៅ​ពេល​បិទ​គណនី
  • ការ​ដក​ប្រាក់​ដោយ​ផ្នែក មិន​ត្រូវ​បាន​អនុញ្ញាតឡើយ
អត្រាការប្រាក់ប្រចាំឆ្នាំ** (សូមមើល​តារាង​ភ្ជាប់​ខាង​ក្រោម)

* រូបិយប័ណ្ណថៃបាត ត្រូវបានអនុវត្តគ្រប់ការិយាល័យសាខាក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងការិយាល័យកណ្តាលប៉ុណ្ណោះ

** លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

*​* ដាប់ប៊ែលយូប៊ី ហ្វាយនែន រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនឡើយ។

រយៈពេល (ខែ) គណនី​ចម្រើន​ទ្រព្យ ដក​ការ​ប្រាក់​រៀង​រាល់​ខែ គណនី​ចម្រើន​ទ្រព្យ​ ដក​ការ​ប្រាក់​នៅ​កាល​កំណត់
KHR USD THB KHR USD THB
1-2 NA NA NA 3.75% 3.50% 3.75%
3-5 5.25% 4.75% 4.75% 5.50% 5.00% 5.00%
6-8 6.00% 5.75% 5.50% 6.25% 6.00% 5.75%
9-11 6.50% 6.00% 6.25% 6.75% 6.25% 6.50%
 12-17 7.50% 7.00% 7.50% 7.75% 7.25% 7.75%
18-23 7.50% 7.00% 7.50% 7.75% 7.25% 7.75%
 24-35 7.75% 7.00% 7.75% 8.00% 7.25% 8.00%
 36 8.00% 7.00% 7.75% 8.25% 7.25% 8.00%
  • បង្កើន​ប្រាក់ចំណូល តាមរយៈអត្រាការប្រាក់
  • ការ​ប្រាក់​ត្រូវ​បាន​គណនាជារៀង​រាល់​ថ្ងៃ និងត្រូវផ្តល់ជូនជា​រៀង​រាល់​ខែ ឬ ដល់​កាល​​បរិច្ឆេទ​កំណត់
  • ដាក់ប្រាក់បញ្ញើ​កាន់​តែ​យូរ ទទួល​បាន​ការ​ប្រាក់​កាន់​តែ​ខ្ពស់
  • រយៈពេល​នៃការដាក់ប្រាក់បញ្ញើ​ មាន​ច្រើន​ជម្រើស ចាប់​ពី​ ១ខែ រហូត​ដល់​ ៣៦ខែ
  • សម្រេចគោល​ដៅ​ហិរញ្ញវត្ថុ​របស់លោកអ្នក
  • សុវត្ថិភាពខ្ពស់សម្រាប់សាច់​ប្រាក់​របស់​លោក​អ្នក
  • សេវាកម្ម​រហ័ស​ទាន់​ចិត្ត​ និងបុគ្គលិករួសរាយរាក់ទាក់

សម្រាប់​ឯកត្តបុគ្គល

  • ជា​ឯកត្តជន​ ជន​ជាតិ​ខ្មែរ និង​បរទេស
  • ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដូច​ជា​អត្តសញ្ញណប័ណ្ណ ឬ​ លិខិត​ឆ្លង​ដែន និង/ឬ​ ឯកសារ​ពាក់​ព័ន្ធផ្សេង​ទៀត

សម្រាប់​ស្ថាប័ន

  • ជា​ស្ថាប័ន​ដែល​បាន​ចុះ​បញ្ជី ​ស្រប​តាម​ច្បាប់ និង​បទ​បញ្ញត្តិ​ក្នុង​ប្រទេស​កម្ពុជា
  • វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម អនុស្សរណៈ និងលក្ខន្តិកៈស្ថាប័ន និង/ឬលិខិតផ្ទេរសិទ្ធិ ឬ សេច​ក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ព្រមទាំងឯកសារពាក់ព័ន្ធ​ផ្សេងៗទៀត​ (ប្រសិន​បើមាន)
  • អញ្ជើញ​ទៅ​កាន់​សាខា​ដាប់​ប៊ែលយូប៊ី ហ្វាយនែន​ ដោយ​ភ្ជាប់​នូវ​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ច្បាប់​ដើម​ណាមួយ
  • ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរស័ព្ទ ០២៣ ៩៦ ៣៣៣៣