សេវាធនាគារចល័ត

រីករាយជាមួយសេវាធនាគារចល័ត និងការផ្តល់ជូនលោកអ្នកក្នុងការគ្រប់គ្រងសាច់ប្រាក់នៅក្នុងគណនី ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងព័ត៌មានផ្សេងៗ បានយ៉ាងលឿន​ប្រកប​ដោយ​ភាព​ងាយស្រួល តាមរយៈទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង។

រូបិយប័ណ្ណ ប្រាក់រៀល និង ដុល្លារអាមេរិក
លក្ខខណ្ខតម្រូវ ·   អតិថិជន​ត្រូវ​មាន​គណនី​សង្ឃឹម (Hope Savings Account) ដែល​​ជា​គណនី​ឯកត្តបុគ្គល​

·   អតិថិជន​ត្រូវ​មានទូរស័ព្ទដៃ ឬ​ឧបករណ៍ចល័ត​វៃឆ្លាត

កម្រៃ​សេវា (ភ្ជាប់​នៅ​ខាង​ក្រោម)
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

*​ ដាប់ប៊ែលយូប៊ី ហ្វាយនែន រក្សាសិទ្ធិក្នុងការកែប្រែកម្រៃ​សេវា និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនទ្បើយ។

មុខងារដែលអាចប្រើប្រាស់បាន

  • ត្រួតពិនិត្យសមតុល្យគណនី និង​ប្រវត្តិប្រតិបត្តិការ
  • ផ្ទេរ​ប្រាក់ទៅ​កាន់​គណនីណាមួយនៅ​ដាប់​ប៊ែលយូប៊ី ហ្វាយនែន
  • ផ្ទេរ​ប្រាក់ទៅ​កាន់​គណនីនៅ​​ស្ថាប័នផ្សេងទៀត (ការ​ផ្ទេរប្រាក់​អន្តរធនាគារ)
  • ទូទាត់វិក្កយបត្រផ្សេងៗដូចជាទឹក ភ្លើង សំរាម​ ។ល។
  • បញ្ចូលកាតទូរស័ព្ទ
  • បង់​សង​បា្រក់កម្ចី​ជា​មួយដាប់ប៊ែលយូប៊ី​ ហ្វាយនែន
  • ស្នើសុំ​ឥណទានពីដាប់​ប៊ែលយូប៊ី ហ្វាយនែន

របៀប​ស្នើសុំ

  • អញ្ជើញ​ទៅ​កាន់​សាខា​ដាប់​ប៊ែលយូប៊ី ហ្វាយនែន​ ដោយ​ភ្ជាប់​នូវ​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ច្បាប់​ដើម​ណាមួយ
  • ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរស័ព្ទ ០២៣ ៩៦ ៣៣៣៣

កម្រៃ​សេវា

ប្រភេទ​ប្រតិបត្តិការ កម្រៃសេវា
ការ​ចុះ​ឈ្មោះ​ប្រើប្រាស់ និង​ការ​ប្រើ​ប្រាស់​​ប្រចាំ​ឆ្នាំ មិនគិតថ្លៃ
ការ​បង់​ប្រាក់សង​ឥណទាន មិនគិតថ្លៃ
ការផ្ទេរ​ប្រាក់ទៅកាន់​គណនី​នៅ​ក្នុងដាប់​ប៊ែលយូប៊ី ហ្វាយនែន មិនគិតថ្លៃ
ការផ្ទេរ​ប្រាក់ ទៅកាន់​គណនីនៅ​ស្ថាប័ន​ដទៃទៀត គិត​ទៅ​តាម​ថ្លៃសេវានៃ​គោលនយោបាយផ្ទេរប្រាក់​អន្តរធនាគារ
ទូទាត់វិក្កយបត្រផ្សេងៗ គិត​ទៅ​តាម​ថ្លៃសេវានៃ​វិក្កយបត្រនិមួយៗ
បញ្ចូលកាតទូរស័ព្ទ មិនគិតថ្លៃ
ស្នើសុំ​ឥណទាន​ដោយ​ខ្លួន​ឯង មិនគិតថ្លៃ