គណនីសន្សំតាមផែនការ

ចាប់​ផ្តើម​សន្សំ​ប្រាក់ប្រចាំ​ខែជាមួយ គណនី​សន្សំតាមផែនការ ឥឡូវនេះ ដើម្បីឈាន​ទៅ​សម្រេចបាន​នូវគោលដៅ​ហិរញ្ញវត្ថុ និង​ក្តី​សុបិន្ត​អនាគតរបស់​លោក​អ្នក។ លោក​អ្នក​អាច​ដាក់​ប្រាក់​សន្សំ​​​ប្រចាំ​ខែ​ ក្នុង​​ចំនួន និង​រយៈពេល​​ជាក់​លាក់មួយ ជាមួយ​នឹងអត្រា​ការប្រាក់​ទាក់​ទាញ​​បំផុត។​ ជាមួយ​នឹង​គណនី​សន្សំតាមផែនការ លោក​អ្នក​អាច៖

 • បើក​​គណនីសន្សំតាមផែនការ​ បាន​ច្រើន​ជាង​មួយ
 • ​​ជ្រើស​រើស​រូបិយប័ណ្ណ​ ​ជាប្រាក់​រៀល ឬ ដុល្លារអាមេរិក
 • ជ្រើសរើស​រយៈពេល​ និង​ចំនួន​ដាក់​សន្សំ ដែល​សមស្រប​បំផុត​សម្រាប់​លោក​អ្នក

អត្ថប្រយោជន៍ដែលទទួលបាន

 • សម្រេច​គោលដៅ​ហិរញ្ញវត្ថុ និង​ក្តី​សុបិន្ត​អនាគត​របស់​លោកអ្នក
 • មាន​ជម្រើស​ច្រើនសម្រាប់​រយៈពេល​ដាក់​សន្សំ ចាប់​ពី ៣ខែ រហូត​ដល់ ៣៦ខែ
 • ចំនួន​ដាក់​សន្សំប្រចាំ​ខែ​តិច ចាប់​ពី ៤០,០០០រៀល ឬ ១០ដុល្លារ
 • អត្រា​ការ​ប្រាក់​ខ្ពស់

ឯកសារ​តម្រូវ

សម្រាប់​ឯកត្តបុគ្គល

 • ជា​ឯកត្តជន​ ជន​ជាតិ​ខ្មែរ និង​បរទេស
 • ឯកសារ​បញ្ជាក់​អត្តសញ្ញាណ ដូច​ជា​អត្តសញ្ញណប័ណ្ណ ឬ​ លិខិត​ឆ្លង​ដែន និង/ឬ​ឯកសារ​ពាក់​ព័ន្ធផ្សេង​ទៀត

របៀបអនុវត្ត

 • សូម​អញ្ជើញ​ទៅ​កាន់​សាខា​ ដាប់​ប៊ែលយូប៊ី ហ្វាយនែន​ ដោយ​ភ្ជាប់​នូវ​​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​​ច្បាប់​ដើម​ណាមួយ
 • ព័ត៌មាន​លម្អិត​ សូម​ទាក់​ទង​មក​លេខ​ទូរស័ព្ទ ០២៣ ៩៦ ៣៣៣៣
រយៈពេល (ខែ) អត្រាការប្រាក់ប្រចាំឆ្នាំ * សមតុល្យអប្បបរមា
រៀល ដុលា្លរ
3-5 4.50% 4.00% 40,000 រៀល
ឬ 10 ដុល្លារ
6-8 5.25% 5.00%
9-11 5.75% 5.25%
12-17 6.75% 6.25%
18-23 6.75% 6.25%
24-35 7.00% 6.25%
36 7.25% 6.25%

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

*​ ដាប់ប៊ែលយូប៊ី ហ្វាយនែន រក្សាសិទ្ធិក្នុងការកែប្រែអត្រាការប្រាក់ និងលក្ខខណ្ឌផ្សេងៗ ដោយមិនមានការជូនដំណឹងជាមុនឡើយ។