សេចក្ដីប្រកាសជូនដំណឹងស្តីអំពីការគួបបញ្ចូលគ្នា រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី

By: wb finance0 comments

ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩
សេចក្ដីប្រកាសជូនដំណឹងស្តីអំពីការគួបបញ្ចូលគ្នា រវាង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលលោកអ្នកបានផ្តល់ឱកាសឲ្យយើងខ្ញុំបានបំពេញតម្រូវការសេវាកម្មធនាគារ និងហិរញ្ញវត្ថុជូនលោកអ្នក និងសហគមន៍ព្រមទាំងរក្សានូវទំនាក់ទំនងដ៏ល្អរវាងលោកអ្នកជាមួយនឹងគ្រឹះស្ថានយើងខ្ញុំចាប់តាំងពីដំណើរ ការអាជីវកម្ម ដំបូងរហូតមកទល់បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះផងដែរ យើងខ្ញុំមានកិត្តិយស និងមាន សេចក្តីសោមនស្សរីករាយសូមគោរពជូនដំណឹងដល់លោកអ្នកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី នឹងត្រូវគួបបញ្ចូលគ្នាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយដែលស្ថិតក្រោម ឈ្មោះ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក”។ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា យើងខ្ញុំបានទទួលការអនុញ្ញាតជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជាទៅតាមការស្នើសុំលើការគួបបញ្ចូលគ្នារបស់គ្រឹះស្ថាន ទាំងពីរហើយយើងខ្ញុំកំពុងបន្តនីតិវិធីនៃដំណើរការគួបបញ្ចូលគ្នានេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមទាំង ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

យើងខ្ញុំសូមជម្រាបជូនថា នៅពេលបញ្ចប់ដំណើរការគួបបញ្ចូលគ្នានេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក នឹងដំណើរការអាជីវកម្មតាមរយៈសាខាសរុបចំនួន ១៣៦ និងមានការិយាល័យកណ្តាលស្ថិតនៅអគារលេខ ៣៩៨ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ គណនីទាំងអស់របស់លោកអ្នកដែលបានរក្សាទុកជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលសុី នឹងត្រូវផ្ទេរទៅកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក ក្រោមបញ្ញត្តិនិងលក្ខខណ្ឌដូចគ្នាទាំងស្រុង។ យើងខ្ញុំនឹងព្យាយាមក្នុងការកាត់បន្ថយនូវរាល់ការអាក់ខានទាំងឡាយដែលអាចនឹង កើតមានឡើង ចំពោះការផ្គត់ផ្គង់សេវាកម្មរបស់យើងខ្ញុំជូនលោកអ្នក។

យើងខ្ញុំសូមធានាជូនលោកអ្នកថា ដំណើរការគួបបញ្ចូលគ្នានេះនឹងត្រូវធ្វើឡើងយ៉ាងតឹងរឹង ស្របតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា ហើយអាជ្ញាធរពាក់ព័ន្ធទាំងអស់នឹងបានទទួលដឹងឮព្រមទាំងពិគ្រោះយោបល់លើដំណើរការគួបបញ្ចូល គ្នានេះ។

ប្រសិនបើលោកអ្នកមានចម្ងល់ណាមួយ សូមធ្វើការទាក់ទងមកកាន់យើងខ្ញុំតាមរយៈ ទូរសព្ទលេខ ០២៣ ៩៦៣ ៣៣៣ (ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក) / ០២៣ ៩៩៩ ៦៦១ (អ៊ូរី ហ្វាយនែន ខេមបូឌា ភីអិលស៊ី)។

Related post

Leave A Comment