ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងជាសមាជិកគ្រួសាររបស់ធនាគា អ៊ូរី ដាប់ប៊ែលយូប៊ី ហ្វាយនែន មានចក្ខុវិស័យសម្រាប់កុមារកម្ពុជាគ្រប់រូបមានជីវិតពេញបរិបូរណ៍។ យើងផ្តល់ប្រាក់កម្ចីខ្នាតតូចនិងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីផ្តល់សិទ្ធិអំណាចដល់ពួកគេ ក៏ដូចជាផ្តល់ឳកាសក្នុងការអភិវិឌ្ឍ និងការរីកចម្រើនដល់កុមារផងដែរ។
ប្រាក់កម្ចីលើកម្ពស់សិទ្ធិកុមារ
ដោយសហការជាមួយអង្គការពលកម្មអន្តរជាតិ គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ មានកុមារប្រមាណ ៨,៤៤៨នាក់ បានរងផលប៉ះពាល់ដោយប្រាក់កម្ចីចំនួន ៣.៨៥២.៥៥០ដុល្លារអាមេរិក ដែលបានផ្តល់ទៅឱ្យក្រុមគ្រួសារនៃក្រុមគោលដៅនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាប ឲ្យមានលទ្ធភាពទទួលបានការអប់រំប្រសើរ ជាជាងធ្វើការងារដើម្បីទ្រទ្រង់ដល់ជីវភាពគ្រួសាររបស់ពួកគេ។
ឥណទានជាមួយការអប់រំសុខភាព
គិតត្រឹមខែធ្នូ ឆ្នាំ២០១៥ អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន ចំនួន ៥,០៩៣នាក់ បានទទួលវគ្គហ្វឹកហ្វឺនសុខភាពមូលដ្ឋាន ទៅលើជំងឺគ្រុនឈាម រោគរាករូស បាតុកម្មអាហារ អនាម័យការសម្អាតដៃ អាហារបំប៉ន និងអនាម័យទូទៅ ដែលនាំឱ្យមានការថែទាំសុខភាពល្អប្រសើរសម្រាប់កុមារ។
ប្រាក់កម្ចីសម្រាប់សិក្សា ចំពោះនិស្សិត
ក្នុងឆ្នាំ២០១៥ មាននិស្សិតចំនួន៨២៧នាក់ ដែលបានទទួលប្រាក់កម្ចីដើម្បីសិក្សានៅថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិត ឬ ចូលរួមកម្មវិធីជំនាញវិជ្ជាជីវៈណាមួយសម្រាប់អាជីពរបស់ពួកគេនាពេលអនាគត។ ហើយផលប័ត្រសរុបមានចំនួន៥៣០.៤៧៧ដុល្លារអាមេរិក។
ប្រាក់កម្ចីធុងទឹកចម្រោះ និងអនាម័យ
នៅក្នុងខែមិថុនា ឆ្នាំ ២០១៥ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានផ្តល់ប្រាក់កម្ចីដល់គ្រួសារចំនួន ២៦,៣៦៣ ដើម្បីទិញធុងទឹកចម្រោះដើម្បីឲ្យសមាជិកគ្រួសារ និងកុមារអាចទទួលទានទឹកស្អាត។
កម្មវិធីចំពោះអតិថិជនជោគជ័យ
នៅឆ្នាំ ២០១៥ កូនៗរបស់អតិថិជនជោគជ័យល្អបំផុត ៨៥ នាក់ របស់យើងបានទទួលអាហារូបករណ៍ជារៀងរាល់ឆ្នាំ ដែលមានតម្លៃ ១០០ ដុល្លារអាមេរិក ដើម្បីទិញសម្ភារៈសិក្សា ហើយប្រាក់ដែលនៅសល់ត្រូវបានរក្សាទុកជាការសន្សំរបស់កូនរហូតដល់បញ្ចប់ការសិក្សានៅវិទ្យាល័យ។
អាហារូបករណ៍សម្រាប់កុមារ
គិតត្រឹមខែធ្នូ ឆ្នាំ ២០១៥ យើងបានផ្តល់អាហារូបករណ៍ដល់កុមារចំនួន ២៦៤ នាក់ មកពីគ្រួសារក្រីក្រ។ អាហារូបករណ៍នេះ គឺដើម្បីគាំទ្រពួកគេជាមួយនឹងសម្ភារសិក្សារយៈពេល ៣ ឆ្នាំ។
កម្មវិធីសន្សំប្រាក់របស់កុមារ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានលើកទឹកចិត្តដល់ឪពុក ម្តាយ នៅក្នុងសហគមន៍ ក្នុងការសន្សំសំចៃថវិកាសម្រាប់កូនៗរបស់ពួកគាត់។ ការសន្សំដំបូងមានតម្លៃចាប់ពី ២០,០០០ រៀល (៥ ដុល្លារអាមេរិក) ទ្បើងទៅ ត្រូវបានដាក់បញ្ចូលទៅក្នុងគណនីសន្សំរបស់ក្មេងជាង ១៤,០០០ នាក់ ក្នុងរយៈពេលវែង ដើម្បីឲ្យកូនៗរបស់ពួកគេបន្តក្តីស្រម៉ៃរបស់ពួកគេបាន។
ក្នុងឆ្នាំ២០១៥ ពួកយើងបានបម្រើដល់អតិថិជនជាង ២៧០,៣៤១ នាក់ ដែលមានន័យថា យើងបានធ្វើឲ្យមានផលប៉ះពាល់ជាវិជ្ជមានទៅលើកុមារជាង ៨៦១,៧១៥ នាក់។
ចុចត្រង់នេះ ដើម្បីស្តាប់សម្លេងរបស់កុមារពីរនាក់ ដែលទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិញ្ញវត្ថុ របស់យើង។