តើប្រាក់របស់អ្នកធ្វើការយ៉ាងដូចម្តេច?

By: giant

តើប្រាក់របស់អ្នកធ្វើការយ៉ាងដូចម្តេច?

ដើម្បីជួយសហគមន៍ដាច់ចេញពីវដ្តនៃភាពក្រីក្រ ប្រាក់កម្ចី គឺជាគន្លឹះក្នុងការផ្លាស់ប្តូរជីវិត និងជីវិតកូនរបស់ពួកគេ។ ប្រាក់កម្ចីឆ្លាតវៃអនុញ្ញតឲ្យក្រុមគ្រួសារដាំដុះអាជីវកម្មរបស់ខ្លួន និងបង្ហាញគំនិតផ្តួចផ្តើម ក៏ដូចជា ផ្តល់ភាពអង់អាចដល់សហគ្រិន។

សូមអរគុណដល់អ្នកគាំទ្ររបស់យើង និងជាពិសេសចំពោះអ្នកដាក់ប្រាក់បញ្ញើរបស់យើងដែលសន្សំប្រាក់ជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន។ សប្បុរសធម៍របស់អ្នកជួយយើងឲ្យផ្តល់នូវសេវាហិរញ្ញវត្ថុដែលផ្លាស់ប្តូរជិវិតដល់មនុស្សដែលរស់នៅក្នុងភាពក្រីក្រ។

ប្រាក់របស់អ្នកត្រូវបានខ្ចីទៅឲ្យអ្នកដែលត្រូវការប្រាក់កម្ចីផ្នែកជំនួញ ឬ ដោះស្រាយជាមួយនឹងភាពអាសន្នដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ឬ គ្រោះថ្នាក់ ឬ អ្នកដែលត្រូវការដើមទុន ដើម្បីចាប់ផ្តើមសហគ្រាស ឬ កសិកម្ម។ ជាមធ្យមយើងផ្តល់កម្ចីចំនួន ៣២១ ដុល្លារអាមេរិកក្នុងមួយអតិថិជន។ ប្រាក់កម្ចីអាចហាក់ដូចជា តូច ប៉ុន្តែវាគួរឲ្យភ្ញាក់ផ្អើលដែលធ្វើឲ្យមានផល់ប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតគ្រួសារ និងសហគមន៍របស់ពួកគេ។

ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ យើងបានបង្កើតប្រភេទឥណទានផ្សេងៗគ្នា។ ការប្រើប្រាស់ផលិតផលទាំងនេះ យើងអាចដោះស្រាយនូវសក្តានុពលអាជីវកម្ម និងបន្តផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុ។

ប្រាក់លម្ចីជួយធ្វើឲ្យមានការផ្លាស់ប្តូរដ៏ធំមួយដោយបង្កើតការងារជាច្រើននៅក្នុងសហគមន៍ក្រីក្រទាំងនេះ។ លើសពីនេះទៀតពួកគេបានផ្តល់សិទ្ធិអំណាចដល់ស្រ្តីច្រើនជាងមុន ដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើម និងសហគមន៍ដោយអតិថិជនមន ៩៣% របស់យើងគឺជាស្រ្តី។

ចុចទីនេះ ដើម្បីមើលរឿងជោគជ័យដែលផ្តល់ដោយអតិថិជនរបស់យើង ដែលទទួលបានវិជ្ជមានពីប្រាក់របស់អ្នក។

Related post