អំពី ដាប់ប៊ែលយូប៊ី ហ្វាយនែន

អំពី ដាប់ប៊ែលយូប៊ី ហ្វាយនែន

ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាសមាជិកគ្រួសារនៃធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ បានបង្កើតឡើងនៅឆ្នាំ ១៨៩៩ ដោយមានទ្រព្យសម្បតិ្តរួមសរុបចំនួនជាង ៣៥៦ ពាន់លានដុល្លារ អាមេរិក ហើយមាន បណ្តាញប្រតិបត្តិការនៅក្នុងស្រុកចំនួន ៨៨០ សាខា និងក្រៅស្រុកចំនួន ៤១៣ សាខា នៅ ២៥ ប្រទេស។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ជានរណា

នៅគ្រឹះស្ថានហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន យើងមានគោលបំណងច្បាស់លាស់ ដើម្បីជួយធ្វើឱ្យ ចរន្តហិរញ្ញវត្ថុកាន់តែប្រសើរឡើង តាមរយៈការផ្តល់អំណាចដល់អតិថិជនឲ្យទទួលបានជោគជ័យ។ យើងបំពេញ គោលបំណងនេះតាមរយៈយុទ្ធសាស្ដ្រនៃការទទួលខុសត្រូវខ្ពស់ ដែលរួមមានការផ្តោតលើការ អភិវឌ្ឍធនធានមនុស្ស និងសក្តានុពលសេដ្ឋកិច្ច។

ជារៀងរាល់ថ្ងៃ យើងផ្តល់ជូននូវភាពងាយស្រួលនៅប្រទេសកម្ពុជា ដែលបម្រើជូនអតិថិជនប្រមាណ ១៥៣​ ០០០ នាក់។ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាសមាជិកគ្រួសារមួយរបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុង ប្រទេសកូរ៉េ ដែលបានបង្កើតឡើងនៅឆ្នាំ ១៨៩៩ ។ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានតំបន់ប្រតិបត្ដិការនៅក្នុងសាខា ខេត្តនិងស្រុកចំនួន ១០៦ ដែលគ្របដណ្តប់នៅក្នុងខេត្តចំនួន ២៥ ដែលមានបុគ្គលិកជាង ១៤០០ នាក់។

រចនាសម្ព័ន្ធ

រចនាសម្ព័ន្ធ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន

អាជ្ញាប័ណ្ណ

អាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា

ដៃគូរអភិវឌ្ឍន៍របស់យើង

ដោយជឿជាក់ថា សេវាហិរញ្ញវត្ថុតែម្នាក់ឯងមិនមែនជាឧបករណ៍តែមួយគត់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនោះទេ ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រក្នុងការសហការគ្នាជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍ និងស្ថាប័ន ដែលមានគំនិតដូចគ្នា ដើម្បីលើកកម្ពស់ភាពខ្លាំងនៃការផ្តល់សេវាហិរញ្ញវត្ថុរួមជាមួយដៃគូរបស់ខ្លួន។

ផលិតផល

យើង​មានផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ជាច្រើនដល់អតិថិជនរបស់យើងមានដូចជា៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត ជាដើម ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការសម្រេចផែនការហិរញ្ញវត្ថុរបស់ពួកគេ។​

ផលិតផល

ចាប់ផ្តើមសន្សំជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដើម្បីសម្រេចបាននូវផែនការអនាគត តាមរយៈកំណើនសាច់ប្រាក់ជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន កាត់បន្ថយហានិភ័យក្នុងការទុកដាក់សាច់ប្រាក់ បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងចំណាយ និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។

ប្រាក់កម្ចី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជឿជាក់ថាប្រាក់កម្ចី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់អតិថិជនក្នុងការចាប់ផ្តើមអាជីវកម្ម ឬ ពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពគ្រួសារជាដើម។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណើរបស់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់ជូននូវផលិតផលកម្ចីជាច្រើនប្រភេទ អាស្រ័យលើប្រភេទអាជីវកម្ម និងតម្រូវការរបស់អតិថិជនជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ត និងការប្រាក់សមរម្យ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។

សេវាផ្ទេរប្រាក់

ធ្វើការផ្ទេរប្រាក់នៅក្នុងស្រុកទៅកាន់ដៃគូអាជីវកម្ម ឬ ក្រុមគ្រួសាររបស់លោកអ្នក ជាមួយសេវាដែលមានតម្លៃសមរម្យ រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ដែលគួរឲ្យទុកចិត្តបានជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន។

សេវាធនាគារចល័ត

រីករាយជាមួយសេវាធនាគារចល័ត​ ដាប់ប៊ែលយូប៊ី ហ្វាយនែន

ឳកាសការងារ

ឳកាសការងារ

បន្ត​អាជីពការងារ​របស់​លោកអ្នកជា​មួយ ​ដាប់ប៊ែលយូប៊ី ហ្វាយនែន ហើយ​ចូលរួម​ជាមួយ​ក្រុមការងា​រ​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់ និង​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបម្រើការងារ។

ជួបជាមួយក្រុមការងាររបស់យើង

បន្ត​អាជីពការងារ​របស់​លោកអ្នកជា​មួយ ​ដាប់ប៊ែលយូប៊ី ហ្វាយនែន ហើយ​ចូលរួម​ជាមួយ​ក្រុមការងា​រ​ដែលមាន​វិជ្ជាជីវៈ​ខ្ពស់ និង​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការបម្រើការងារ។ យើង​មានបំណង​ចង់ឲ្យ​ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្លាយជា​ផ្ទះ​ទី​ពីរ​របស់​អ្នក​ ដែល​អាច​រីករាយ​ក្នុងការ​ធ្វើការ ការ​ស្វែងយល់ ​ការរៀនសូត្រ​ និង​ការពង្រីកសមត្ថភាព។

ទំនាក់ទំនង

ទំនាក់ទំនង

អាស័យដ្ឋាន៖ អគារលេខ ៣៩៨​ មហាវិថីព្រះមុនីវង្ស បឹងកេងកង១ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យកណ្តាល

អាស័យដ្ឋាន៖ អគារលេខ ៣៩៨​ មហាវិថីព្រះមុនីវង្ស បឹងកេងកង១ ចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទលេខ: ០២៣​ ៩៦ ៣៣៣៣
ទូរសារលេខ: ០២៣ ២១៦ ២២០
អ៊ីម៉ែល : info@wbfinance.com.kh
គេហទំព័រ : www.wbfinance.com.kh

ម៉ោងធ្វើការ

ការិយាល័កណ្តាល
ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៤ ល្ងាច
ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ (បូករួមទាំងថ្ងៃឈប់សម្រាកបុណ្យជាតិ)

ផ្តល់មតិយោបល់

ការផ្តល់មតិយោបល់ សម្រាប់ការស្ថាបនា សម្រាប់អតិថិជនទាំងអស់

សំណូមពរ

សំណូមពរពីអតិថិជន សម្រាប់ជាយោបល់ក្នុងន័យស្ថាបនា