Specialized Credit Officer

By: gigi hihi

ពិព័ណ៌នាការងារ

Specialized Credit Officer

តំណែង             :   មន្ត្រីឥណទានឯកទេស (Specialized Credit Officer)

ចំនួនជ្រើសរើស   :  ១០០ នាក់

ទីតាំងការងារ       ភ្នំពេញ និង គ្រប់បណ្តាសាខាខេត្តទាំងអស់នៅទូទាំងប្រទេស

ការទទួលខុសត្រូវសំខាន់ៗ:

  • ធ្វើផែន​ការយុទ្ធសាស្រ្ត​ (ប្រាក់បញ្ញើរ ផ្តល់កម្ចី) រយៈពេលខ្លី និង វែង
  • ធ្វើប្រតិបត្តិ​ការ​ផ្ដល់​កម្ចី និង​សេវាប្រាក់​បញ្ញើរ​ គោរព​គោលការណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់ស្ថាប័ន
  • ស្វែង​យល់​ពី​បរិយាកាស​គូប្រកួតប្រជែង និង ធ្វើ​ការ​ផ្សព្វ​ផ្សាយផលិតផល និងសេវកម្មរបស់ស្ថាប័ន
  • ដោះ​ស្រាយ​កម្ចី​មាន​បញ្ហា​ និង​សម្របសម្រួល​រាល់​ការ​តវ៉ា ឬ ទាមទារ​ផ្សេងៗ​របស់​អតិថិជន
  • ផ្តល់ការណែនាំការហ្វឹកហាត់ ឬការបណ្តុះបណ្តាលចាំបាច់ដល់មន្រ្តីឥណទានកម្រិតចូលថ្មី
  • ធ្វើ​របាយការណ៍បូក​សរុប​ការអនុវត្តផែនការ និង​លទ្ធផល​ការងារ
  • អនុវត្តការងារ​ផ្សេងៗ​ទៀត​ ដែល​​តម្រូវ​ដោយ​អ្នក​គ្រប់​គ្រង​។

លក្ខណៈសម្បត្តិៈ

  • បាន​បញ្ចប់​បរិញ្ញា​ប័ត្រ ​ផ្នែក​ធនាគារ និង ហរិញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច និង គ្រប់គ្រងពាណិជ្ជកម្ម
  • មានបទពិសោធន៍ផ្ដល់​ប្រាក់​កម្ចីយ៉ាង​តិចបំផុត​ ២​ឆ្នាំ​ ក្នុង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ឬ ធនាគារ
  • មានចំណេះ​ដឹង​ទាក់​ទង​ទៅ​នឹង​សេវាហិរញ្ញវត្ថុ
  • ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ និង មានសមត្ថភាពក្នុងការធ្វើការក្រោមសម្ពាធ មាន​ចំណេះ​ដឹង​អាច​អាន និង​ សរសេរ​ភាសាអង់គ្លេសបាន​ខ្លះកាន់តែប្រសើរ
  • មាន​សីលធម៌ល្អ មាន​ឥរិយាបទល្អ មាន​ភាព​ស្រោះ​ត្រង់​ មាន​ការគោរព​វិន័យ
  • មាន​ចំណេះ​ដឹង​អាច​ប្រើប្រាស់​កម្មវិធី Ms. Office and Ipad/Tablet
  • អាចធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួននៅក្នុងតំបន់ដែលបានកំណត់។​

កញ្ចប់អត្ថប្រយោជន៏​

ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់ជូនកញ្ចប់សំណងទូទាត់ ដែលមានភាពប្រកួតប្រជែងលើទីផ្សារការងារ​ ផ្តល់នូវការអភិវឌ្ឍន៍ខ្លួនតាមរយៈការ​បណ្តុះបណ្តាល​និងបង្វឹកបង្វឺនសមត្ថភាពជាបន្តបន្ទាប់ ឱកាសរីកចម្រើនឡើងក្នុងអាជីពការងារ​​ ព្រម​ជាមួយនឹងកញ្ចប់អត្ថប្រយោជន៏ និង កម្មវិធីលើកទឹកចិត្តជាច្រើនទៀត។

របៀបដាក់ពាក្យសុំចូលបម្រើការងារ

បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវតិ្តរូបសង្ខេប (CVs) តាមរយៈ Email: job@wbfinance.com.kh  ឬផ្ញើមកកាន់ការិយាល័យដាប់ប៊ែលយូប៊ី ហ្វាយនែន ណាមួយដែលនៅជិតលោកអ្នក។ ចម្ងល់ផ្សេងៗសូមទាក់ទងៈ 089 333 767

ការិយាល័យកណ្តាល៖ អគារលេខ ៣៩៨​ មហាវិថីព្រះមុនីវង្ស បឹងកេងកង១ ចំការមន រាជធានីភ្នំពេញ។

ផុតកំណត់ឈប់ទទួលពាក្យ : ២០ មិនា ២០១៩

Related post