អ្នកស្រី ស៊ឹម សុខឃីម កសិករ

By: wbfinance-admin0 comments

អ្នកស្រី ស៊ឹម សុខឃីម កសិករ

អ្នកស្រី ស៊ឹម សុខឃីម បានមានប្រសាសន៍ជាមួយនឹងមោទនភាពថា ក្នុងគ្រាដែលគ្រួសាររបស់ខ្ញុំស្ថិតក្នុងភាពលំបាកនាឆ្នាំ 2008 មានគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើនបានបដិសេធសំណើសុំកម្ចីរបស់ខ្ញុំ។ ក៏ប៉ុន្តែ ខ្ញុំមានសង្ឃឹមឡើងវិញដោយសារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានផ្តល់ឱកាសឱ្យខ្ញុំ ដោយបានអនុម័ត កម្ចីលើកដំបូងរបស់ខ្ញុំចំនួន 500,000 រៀល (ប្រមាណ 125 ដុល្លារអាមេរិក)។ បន្ទាប់មក ជាមួយកម្ចីវគ្គក្រោយៗទៀត ស្រាប់តែមានស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានមកទាក់ទងខ្ញុំសម្រាប់ការផ្ទេរប្រាក់កម្ចី។ សម្រាប់ខ្ញុំវាគឺជារឿងដែលគួរឱ្យខ្មាស់អៀនទៅវិញទេ បើខ្ញុំធ្វើរឿងបែបនោះ។ ខ្ញុំអាចបញ្ជាក់ប្រាប់ថា កម្ចីលើកក្រោយទៀតក៏ជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែរ។

អ្នកស្រី មានអាយុ 46 ឆ្នាំ និងស្វាមីរបស់អ្នកស្រី លោក ឡុន ឈុនលី មានអាយុ 48 ឆ្នាំ។​ លោកស្រី និងស្វាមី ព្រមទាំងកូនចំនួន 2 នាក់ រស់នៅភូមិអន្លង់ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពងចាម។ លោកស្រីក៏មានកូនស្រីម្នាក់កំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង និងកូនប្រុសម្នាក់ទៀតកំពុងបម្រើការងារក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីបានប្រើប្រាស់កម្ចីជាក្រុមចំនួន 3 វគ្គមក អ្នកស្រីក៏បានសំរេចចិត្តស្នើសុំកម្ចីលើកទី4 ជាឥណទានឯកត្តបុគ្គលចំនួន 45,000 ដុល្លារអាមេរិកដើម្បីទិញត្រាក់ទ័រមួយគ្រឿងសម្រាប់ជួលធ្វើកសិកម្ម  ហើយស្វាមីរបស់អ្នកស្រីបាននិងកំពុងប្រើប្រាស់វាដើម្បីជួលធ្វើកសិកម្មឱ្យអ្នកភូមិ ដោយទទួលបានប្រាក់ចំណូលខ្ពស់។

អ្នកស្រី ក៏បានបញ្ជាក់ផងដែរ​ថា មុនពេលប្រើប្រាស់កម្ចី គ្រួសាររបស់ខ្ញុំមានចំណូលមិនច្បាស់លាស់ពីការនេសាទបែបប្រពៃណីក្នុងទន្លេក្បែរផ្ទះប្រហែល​ 80,000 រៀល (ប្រមាណ 20 ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ។ ឥឡូវនេះ ជាមួយនឹងត្រាក់ទ័រនេះ ស្វាមីរបស់ខ្ញុំអាចរកចំណូលបានប្រហែល 500,000 រៀល (ប្រមាណ 125 ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ពីព្រោះយើងអាចទទួលបានកម្រៃ 70,000 រៀល (ប្រមាណ 17.50 ដុល្លារអាមេរិក) ក្នុងមួយម៉ោងពី សេវាជួលត្រាក់ទ័រ។ ចំណែកខ្ញុំវិញ ដាំបន្លែ និងចិញ្ចឹមត្រីលក់ឱ្យអ្នកភូមិ។

បន្ទាប់មក អ្នកស្រីបានស្នើសុំកម្ចីទី5 ចំនួន 17,000 ដុល្លារអាមេរិក ពីដាប់ប៊ែលយូប៊ី ហ្វាយនែន ដើម្បី សាងសង់ផ្ទះថ្មីកម្ពស់ 2 ជាន់ធ្វើពីបេតុង មានទំហំសរុប 180 ម៉ែត្រការ៉េ។ ផ្ទះថ្មីនេះខុសប្លែកឆ្ងាយពីផ្ទះចាស់របស់អ្នកស្រី ដែលមានដំបូលប្រក់ស័ង្កសី និងមានទំហំត្រឹមតែ 30 ម៉ែត្រការ៉េ ប៉ុណ្ណោះ។

នាពេលអនាគត អ្នកស្រី និងស្វាមី គ្រោងនឹងស្នើសុំកម្ចីបន្ថែមដើម្បីទិញគ្រឿងចក្រជីកដីចំនួន​ 1 ឬ 2 គ្រឿងបន្ថែមទៀតពីព្រោះ អ្នកស្រី មើលឃើញពីឱកាសនៃការបង្កើនប្រាក់ចំណូលបានច្រើនពីអាជីវកម្មប្រភេទនេះនៅក្នុងតំបន់។

Related post

Leave A Comment