អ្នកស្រី សារុំ សោភ័ណ្ឌ ម្ចាស់ហាងលក់ទូរសព្ទ និងជាងសម្អាង

By: wbfinance-admin0 comments

អ្នកស្រី សារុំ សោភ័ណ្ឌ ម្ចាស់ហាងលក់ទូរសព្ទ និងជាងសម្អាង

អ្នកស្រី សារុំ សោភ័ណ្ឌ បានបង្ហាញនូវអារម្មណ៍ពិតជាមួយនឹងសេចក្តីរំភើបថា កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន មិនត្រឹមតែជួយបង្កើនផលិតភាព អាជីវកម្មរបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងជួយលើកកិត្តិយសក្រុមគ្រួសាររបស់ខ្ញុំទៀតផង។ ឥឡូវនេះ អ្នករស់នៅជិតខាងមើលមកខ្ញុំ ជាម្ចាស់អាជីវកម្មជោគជ័យម្នាក់។ ចំណែកខ្ញុំវិញក៏យល់ថាខ្លួនឯងទទួលបានជោគជ័យដែរ។

អ្នកស្រី មានអាយុ 38 ឆ្នាំ និងស្វាមីរបស់អ្នកស្រី លោក រុន ឆាយលី អាយុ 31 ឆ្នាំ រស់នៅស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នកស្រី មានកូនស្រីអាយុ 9 ឆ្នាំម្នាក់កំពុងរៀនថ្នាក់ទី 4 នៅសាលាបឋមសិក្សា។ លោកស្រី ត្រូវបានគេទទួលស្គាល់ថាជាម្ចាស់អាជីវកម្មជោគជ័យ តាមរយៈកម្ចីចំនួន 2 វគ្គពីដាប់ប៊ែលយូប៊ី ហ្វាយនែន។

មុនពេលប្រើប្រាស់កម្ចីពីដាប់ប៊ែលយូប៊ី ហ្វាយនែន សម្ភារៈគ្រឿងសម្អាង និងទូរដាក់ទូរសព្ទរបស់ អ្នកស្រី នៅលាយលំគ្នាក្នុងផ្ទះចាស់ទំហំ 20 ម៉ែត្រការ៉េ ដែលមានដំបូលប្រក់ស័ង្កសី។ អាជីវកម្មរបស់អ្នកស្រី ពិតជាពិបាលភ្នែកមើលណាស់។ ស្វាមីរបស់អ្នកស្រីអាចលក់ទូរសព្ទបានត្រឹមតែ 1 ឬ 2 គ្រឿងប៉ុណ្ណោះក្នុងមួយថ្ងៃ។

ដោយមើលឃើញពីបញ្ហានេះ អ្នកស្រី និងស្វាមីបានរិះគិតរកវីធីកែលម្អអាជីវកម្ម ក៏ដូចជាជម្រករបស់ពួកគេ។ គាប់ជួនពេលនោះ មានបុគ្គលិករបស់ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមកជួបនិងបានណែនាំអ្នកស្រី និងស្វាមីអំពី កម្ចីកែលម្អគេហដ្ឋាន និង កម្ចីអាជីវកម្ម តាមរយៈវិធីសាស្ត្រសងរំលោះមានភាពបត់បែន និងអត្រាការប្រាក់សមរម្យ។ ដោយមិនបង្អង់យូរ អ្នកស្រី ក៏បានស្នើសុំកម្ចី   ទី1 ចំនួន 30,000 ដុល្លារអាមេរិកក្នុងឆ្នាំ 2019 ដើម្បីសាងសង់ផ្ទះថ្មី។ បន្ទាប់មក អ្នកស្រី បានស្នើសុំកម្ចីទី​2 ចំនួន 9,000 ដុល្លារអាមេរិកក្នុងឆ្នាំ 2020 នេះ ដើម្បីទិញទូរសព្ទមកស្តុកឱ្យបានច្រើន និងដើម្បីផ្តល់ជម្រើសបង់រំលោះដល់អតិថិជននៅពេលពួកគេទិញទូរស័ព្ទ។

អ្នកស្រី ក៏បានបង្ហើបឱ្យដឹងផងដែរថា បច្ចុប្បន្ន ខ្ញុំមានផ្ទះធ្វើពីបេតុងទំហំ 65 ម៉ែត្រការ៉េ ចំណែកអាជីវកម្មរបស់ខ្ញុំវិញពិតជាទាក់ទាញភ្នែកអតិថិជនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ទៅមក។ ស្វាមីរបស់ខ្ញុំអាចលក់ទូរសព្ទបានចន្លោះពី 5 ទៅ 8 គ្រឿងក្នុងមួយថ្ងៃ ដែលជាការលក់លើសផែនការកំណត់របស់ក្រុមហ៊ុន (នៅពេលណាការលក់លើសផែនការកំណត់  ក្រុមហ៊ុនឱ្យជាប្រាក់រង្វាន់លើកទឹកចិត្តចំនួន 4 ដុល្លារអាមេរិកបន្ថែមទៀតក្នុងទូរសព្ទមួយគ្រឿង )។

អ្នកស្រី ពិតមានអារម្មណ៍សប្បាយរីករាយឥតឧបមាជាមួយនឹងការរីកចម្រើននៃអាជីវកម្ម ហើយអ្នកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលបានជួយលើកស្ទួយអាជីវកម្ម និងជីវភាពរស់នៅក្នុងក្រុមគ្រួសាររបស់អ្នកស្រី។

Related post

Leave A Comment