នៅពេលដាក់ប្រាក់ជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន លោកអ្នកនឹងទទួលបានសារៈប្រយោជន៍ដូចជា៖
សម្រាប់ឯកត្តជនខ្មែរ៖
សម្រាប់ជនបរទេសដែលរស់នៅកម្ពុជា៖
សម្រាប់អង្គភាព/អង្គការ៖
លោកអ្នកអាចធ្វើការជ្រើសរើសកាន់គណនីផ្ទាល់ខ្លួនក៏បាន ឬ គណនីជាមួយភាពជាម្ចាស់រួមគ្នាដែលអាចមានម្ចាស់ដល់ទៅ៣នាក់។
លោកអ្នកអាចធ្វើការបើកគណនីក្នុងរូបិយប័ណ្ណក្នុងស្រុក ប្រាក់រៀល ឬ រូបិយប័ណ្ណ ដុល្លារអាមេរិក។
គណនីសង្ឃឹម គឺជាជម្រើសគណនីសន្សំប្រាក់ដែលផ្តល់ភាពងាយស្រួលក្នុងការសន្សំប្រាក់ក្នុងចំនួនណាមួយបានគ្រប់ពេលវេលា។ ជាមួយគណនីនេះ អតិថិជនអាច៖
គណនីចម្រើនទ្រព្យ គឺជាគណនីកិច្ចសន្យាជាមួយនឹងលក្ខខណ្ឌជាក់លាក់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានផែនការវិនិយោគហិរញ្ញវត្ថុជាក់លាក់។ ជាមួយគណនីនេះ អតិថិជនអាចធ្វើការវិនិយោគលើលក្ខខណ្ឌផ្សេងគ្នាដោយផ្អែកលើតម្រូវការរបស់គាត់ក្នុងរយៈពេល១ខែ, ៣ខែ, ៦ខែ, ៩ខែ, ១២ខែ, ១៨ខែ, ២៤ខែ និង៣៦ខែ ជាមួយអត្រាការប្រាក់ខ្ពស់បំផុតពីអត្រាការប្រាក់ប្រចាំឆ្នាំ។
លោកអ្នកអាចជ្រើសរើសរយៈពេលណាមួយដែលលោកអ្នកចង់បាន ដូចជា១ខែ, ៣ខែ, ៦ខែ, ៩ខែ, ១២ខែ, ១៨ខែ, ២៤ខែ និង៣៦ខែ។
ប្រាកដជាបាន លោកអ្នកអាចធ្វើការបើកគណនីច្រើនជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាន។
ការប្រាក់ដែលលោកអ្នកទទួលបាន តម្រូវឲ្យមានការបង់ពន្ធតាមអត្រាជាក់ស្តែងដែលកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាលកម្ពុជា។ នាពេលបច្ចុប្បន្ននេះ អតិថិជនជាតិមានការកាត់ពន្ធចំនួន៦% និងអតិថិជនបរទេសចំនួន១៤% នៃចំនួនការប្រាក់ដែលពួកគាត់ទទួលបាន។
ប្រាកដជាបាន ជាមួយគណនីចម្រើនទ្រព្យ លោកអ្នកអាចរើសយកជម្រើស “បន្តកិច្ចសន្យាដោយស្វ័យប្រវត្តិ” ក្នុងពេលកំពុងបើកគណនី ឬ ជូនដំណឹងដល់បុគ្គលិក ដាប់ប៊ែលយូប៊ី ហ្វាយនែន ឲ្យដាក់យកជម្រើសនេះក្នុងរយៈពេលមួយថ្ងៃមុនពេលគណនីចម្រើនទ្រព្យដល់កាលកំណត់។ លោកអ្នកក៏អាចធ្វើការដាក់ប្រាក់ថ្មីបាន ជាមួយរយៈពេលណាមួយ (១ខែ, ៣ខែ, ៦ខែ, ៩ខែ, ១២ខែ, ១៨ខែ, ២៤ខែ និង៣៦ខែ) ដែលសាកសម។
ការបន្តកិច្ចសន្យាមាន២ជម្រើស:
លោកអ្នកត្រូវតែជូនដំណឹងទៅកាន់បុគ្គលិក ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាមុន យ៉ាងតិចមួយថ្ងៃមុនកាលបរិច្ឆេទកំណត់ក្នុងការធ្វើការផ្លាស់ប្តូរ ដោយអាចទូរសព្ទ ឬផ្ញើសារ ឬមកកាន់ការិយាល័យដែលនៅជិតលោកអ្នក។
Call center: 023 96 3333
Email: info@wbfinance.com.kh
សូមមើលចម្លើយទី១២ខាងលើ។
អ្នកអាចដកប្រាក់របស់អ្នកមុនកាលបរិច្ឆេទកំណត់បានដោយជូនដំណឹងយ៉ាងតិចមួយថ្ងៃមុន ទៅដល់បុគ្គលិក ដាប់ប៊ែលយូប៊ី ហ្វាយនែន នៅសាខាដែលអ្នកបានដាក់ប្រាក់បញ្ញី។ លោកអ្នកនឹងមិនទទួលបានការប្រាក់ទេ ប្រសិនបើការដកប្រាក់ចំណាយពេលតិចជាង៣០ថ្ងៃ។ (សម្រាប់ការដកសាច់ប្រាក់មិនគ្រប់ខែ ត្រូវស្មើឬច្រើនជាង៣០ថ្ងៃ) ហើយអត្រាការប្រាក់ទូទៅនៃគណនីសន្សំនៃសេចក្តីសង្ឃឹមនឹងត្រូវបានអនុវត្ត។
លោកអ្នកត្រូវជូនដំណឹងភ្លាមៗមកកាន់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ហើយធ្វើការស្នើសុំបង្កើតមួយថ្មីទៀត។ លោកអ្នកគឺជាអ្នកទទួលខុសត្រូវទាំងស្រុង ចំពោះភាពមិនប្រក្រតីដែលអាចកើតឡើងមុនការជូនដំណឹងនេះ។ ក្នុងករណីនេះ លោកអ្នកត្រូវបង់ថ្លៃរដ្ឋបាលដែលបានកំណត់ដោយ ដាប់ប៊ែលយូប៊ី ហ្វាយនែន។
សូមយកមកជាមួយនូវសៀវភៅប្រាក់សន្សំនិងប័ណ្ណដាក់ប្រាក់បញ្ញី (សម្រាប់គណនីចម្រើនទ្រព្យ) គ្រប់ពេលដែលលោកអ្នកចង់ធ្វើប្រតិបត្តិការនៅលើគណនីរបស់លោកអ្នក។
របាយការណ៍គណនីឬការបញ្ជាក់តុល្យភាពគណនី ត្រូវបានផ្តល់ឲ្យនៅពេលធ្វើការស្នើសុំដោយបង់ថ្លៃរដ្ឋបាលដែលបានកំណត់ដោយ ដាប់ប៊ែលយូប៊ី ហ្វាយនែន។
សម្រាប់អ្នកដែលមានទីលំនៅក្រៅប្រទេស សូមចូលមកកាន់គេហទំព័រ www.wbfinance.com.kh ហើយទាញយកឯកសារពាក់ព័ន្ធ។ Scan និងផ្ញើឯកសារដែលបំពេញហើយមកកាន់ ដាប់ប៊ែលយូប៊ី ហ្វាយនែន តាមរយៈសារអេទ្បិចត្រូនិច។ បុគ្គលិករបស់ពួកយើងនឹងទាក់ទងទៅលោកអ្នកសម្រាប់ការណែនាំបន្ថែម។
លោកអ្នកអាចធ្វើការផ្ទេរទឹកប្រាក់របស់លោកអ្នកមកគណនីធនាគាររបស់យើងបាន។ ប្រាក់បញ្ញើមានប្រសិទ្ធភាពនៅពេលដែលការផ្ញើប្រាក់ត្រូវបានដំណើរការ ហើយអ្នកនឹងទទួលខុសត្រូវចំពោះការគិតប្រាក់លើធនាគារនិងសេវា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទក់មកបុគ្គលិករបស់ពួកយើងតាមរយៈ info@wbfinance.com.kh ឬ (855) 23 96 3333
សូមទាក់ទក់មកបុគ្គលិករបស់ពួកយើងសម្រាប់ព័ត៌មានបន្ថែម តាមរយៈ info@wbfinance.com.kh ឬ (855) 23 96 3333។