ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើធំមួយ ដែលមានបណ្តាញសាខាចំនួន ១៣៦ នៅគ្រប់ ខេត្ត ក្រុង ទាំងអស់ នៃប្រទេសកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស ត្រូវបានទទួលស្គាល់លើការប្រកាសពន្ធទាន់ពេលវេលានិងការអនុវត្តន៍ល្អតាមកាតព្វកិច្ចពន្ធ ពីអគ្គនាយកដ្ឋានពន្ធដារ។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាប្រកមដោយទំនុកចិត្ត និងផ្តោតលើការអភិវឌ្ឍសង្គមបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យអន្តរជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសាលសន្និសិទនៃសាកលវីទ្យាល័យ CamIU នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦។ លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន និងលោកស្រី ជា នាងអេង ប្រធានខេមអាយយូ រួមជាមួយភ្ញៀវកិត្តិយសសាស្រ្តាចារ្យ និងនិស្សិត។

ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2020 រាជធានីភ្នំពេញ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី បានគួបបញ្ចូលគ្នាដោយជោគជ័យ ជាគ្រឹះស្ថានហិរញ្ញវត្ថុតែមួយក្រោមឈ្មោះ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក” និងបានទទួលការអនុម័តពី ធនាគារជាតិ នៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ការគួបបញ្ចូលនេះ គឺជាជំហានយក្សមួយទៀត សម្រាប់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្នុងការធ្វើឲ្យខ្លួនកាន់តែធំទូលាយ និងរឹងមាំដោយមាន ភាគទុនិក ជា ធនាគារ អ៊ូរី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅ ប្រទេសកូរ៉េ។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានដាក់រួមបញ្ចូល ផលិតផល និងសេវាហិរញ្ញវត្ថុ ផ្សេងៗ រួមមាន សេវាប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី សេវាធនាគារចល័ត និងសេវាផ្ទេរប្រាក់។ គណនីទាំងអស់របស់អតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន នឹងត្រូវផ្ទេរទៅកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយរក្សាបញ្ញត្តិនិងលក្ខខណ្ឌដូចមុនដដែល។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលលោកអ្នកបានផ្តល់ឱកាសឲ្យយើងខ្ញុំបានបំពេញតម្រូវការសេវាកម្មធនាគារ និងហិរញ្ញវត្ថុជូនលោកអ្នក និងសហគមន៍ព្រមទាំងរក្សានូវទំនាក់ទំនងដ៏ល្អរវាងលោកអ្នកជាមួយនឹងគ្រឹះស្ថានយើងខ្ញុំចាប់តាំងពីដំណើរ ការអាជីវកម្ម ដំបូងរហូតមកទល់បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះផងដែរ យើងខ្ញុំមានកិត្តិយស និងមាន សេចក្តីសោមនស្សរីករាយសូមគោរពជូនដំណឹងដល់លោកអ្នកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អ៊ូរី ហ្វាយនែន (ខេមបូឌា) ភីអិលស៊ី នឹងត្រូវគួបបញ្ចូលគ្នាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែមួយដែលស្ថិតក្រោម ឈ្មោះ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក”។ ក្រោមកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ និងការគាំទ្រពីធនាគារជាតិនៃកម្ពុជា យើងខ្ញុំបានទទួលការអនុញ្ញាតជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជាទៅតាមការស្នើសុំលើការគួបបញ្ចូលគ្នារបស់គ្រឹះស្ថាន ទាំងពីរហើយយើងខ្ញុំកំពុងបន្តនីតិវិធីនៃដំណើរការគួបបញ្ចូលគ្នានេះ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមទាំង ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាប្រកមដោយទំនុកចិត្ត និងផ្តោតលើការអភិវឌ្ឍសង្គមបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យអន្តរជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសាលសន្និសិទនៃសាកលវីទ្យាល័យ CamIU នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦។ លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន និងលោកស្រី ជា នាងអេង ប្រធានខេមអាយយូ រួមជាមួយភ្ញៀវកិត្តិយសសាស្រ្តាចារ្យ និងនិស្សិត។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាប្រកមដោយទំនុកចិត្ត និងផ្តោតលើការអភិវឌ្ឍសង្គមបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យអន្តរជាតិកម្ពុជា ដែលបានប្រព្រឹត្តទៅនៅសាលសន្និសិទនៃសាកលវីទ្យាល័យ CamIU នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៦។ លោកស្រី តុប សុក្រសម្ភារ អគ្គនាយិកាប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន និងលោកស្រី ជា នាងអេង ប្រធានខេមអាយយូ រួមជាមួយភ្ញៀវកិត្តិយសសាស្រ្តាចារ្យ និងនិស្សិត។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាប្រកបដោយទំនុកចិត្ត និងយកចិត្តទុកដាក់ដល់ប្រជាជនកម្ពុជាបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធានារ៉ាប់រងខ្នាតតូច PKMI និងសន្និសិទសារព័ត៍មានស្តីពី ការធានារ៉ាប់រងលើផលិតផលឥណទាន សន្និសិទនេះត្រូវបានចូលរួមដោយលោកអាឌ្រីន មុំរីម៉ាន ប្រធាននាយកប្រតិបត្តិនៃ ដាប់ប៊ែលយូប៊ី ហ្វាយនែន និងលោកស្រី Solene Favre នាយកប្រតិបត្តិរបស់ PKMI រួមជាមួយប្រព័ន្ធផ្សព្វផ្សាយដែលជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលផ្តល់នូវសេវាគួរជាទីទុកចិត្តនិងយកចិត្តទុកដាក់ដល់ប្រជាជាកម្ពុជា។ ការគ្រប់គ្រងកំពូលរបស់វាតែងតែធ្វើឳ្យមានសុខភាពល្អបរិស្ថានការងារ និងភាពរឹងមាំនៃការងារជាក្រុមដែលជាអាទិភាពកំពូលដែលបំពេញនូវតម្រូវការរបស់អតិថិជនរបស់ពួកគេ។ ដូចគ្នានេះដែរដើម្បីបង្កើនទម្លាប់នៃការធ្វើលំហាត់ប្រាណ និងជិវិតការងារសម្រាប់បុគ្គលិក ដាប់ប៊ែលយូប៊ី ហ្វាយនែន រៀបចំកម្មវិធីបាល់ទាត់ពានរង្វាន់ឆ្នាំ ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា​ ឆ្នាំ ២០១៦ នៅមជ្ឈមណ្ឌលស្រុីជីដែលបានចូលរួម ដោយលោកអេឌ្រាន ម៉ែរីម៉ែន នាយកប្រតិបត្តិ ដាប់ប៊ែលយូប៊ី ហ្វាយនែន។