សម័្ពន្ធហិរញ្ញវត្ថុ

ប្រាក់កម្ចីធុងទឹកចម្រោះ និងអនាម័យ

នៅក្នុងខែមិថិនា ឆ្នាំ២០១៥ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានផ្តល់ប្រាក់កម្ចីដល់គ្រួសារចំនួន ២៦,៣៦៣ ដើម្បីឲ្យសមាជិកគ្រួសារ និងកុមារអាចទទួលទានទឹកស្អាត។

ប្រាក់កម្ចីលើកម្ពស់សិទ្ធិកុមារ

ដោយសហការជាមួយអង្គការពេលកម្មអន្តរជាតិនៅខែមិថុនា ឆ្នាំ២០១៥ កុមារប្រមាណ ៦,៨០៣ នាក់ បានរងផលប៉ះពាល់ដោយប្រាក់កម្ចីចំនួន ៣.៨៥២.៥៥០​ ដុល្លារអាមេរិក ដែលបានផ្តល់ដល់គ្រួសារនៃក្រុមគោលដៅនៅរាជធានីភ្នំពេញទីក្រុងភ្នំពេញ ខេត្តកំពង់ចាម និងខេត្តសៀមរាបដែលមានភាពប្រសើរឡើង។ ការទទួលបានការអប់រំជាជាងត្រូវការការងារ ដើម្បីគាំទ្រដល់គ្រួសាររបស់ពួកគេ។

ប្រាក់កម្ចីសម្រាប់សិក្សា ចំពោះនិស្សិត

នៅឆ្នាំ ២០១៥ មាននិស្សិតចំនួន ៧៦០ នាក់ដែលបានទទួលបានប្រាក់កម្ចី ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្ថមសិក្សា ក្នុងកម្រិតបរិញ្ញានត្រ និងថ្នាក់អនុបណ្ណិត ឬ ចូលរួមក្នុងកម្មវិធីជំនាញវិជ្ជាជីវៈណាមួយ សម្រាប់អាជីពនាពេលអនាគត។ ផលប័ត្រឥណទានសរុបគឺ ៣៦១.២២៩ ដុល្លារអាមេរិក។

អាហារូបករណ៍សម្រាប់សិក្សានុសិស្ស

គិតត្រឹមខែមិថុនា ឆ្នាំ ២០១៥ យើងបានផ្តល់អាហារូបករណ៍ដល់កុមារចំនួន ៣៣១ នាក់ មកពីគ្រួសារក្រីក្រ។ អាហារូបករណ៍នេះ គឺដើម្បីគាំទ្រពួកគេជាមួយនឹងសម្ភារៈសិក្សារយះពេល ៣ ឆ្នាំ។ នៅឆ្នាំ ២០១៥ កូនៗរបស់អតិថិជនល្អបំផុត ៨៥ នាក់ របស់យើងបានទទួលអាហារូបករណ៍ជាសាច់ប្រាក់ប្រចាំឆ្នាំ ដើម្បីទិញសម្ភារៈសិក្សាហើយប្រាក់ដែលនៅសល់ត្រូរបានរក្សាទុកជាសន្សំរបស់កូនរហូតដល់បញ្ចប់ការសិក្សានៅវិទ្យាល័យ។