លោក ម៉ៅ សុខួន អ្នកម៉ៅការសំណង់

By: wbfinance-admin0 comments

លោក​ ម៉ៅ សុខួន  អ្នកម៉ៅការសំណង់

លោក​ ម៉ៅ សុខួន បានមានប្រសាសន៍ថា កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានជួយឱ្យខ្ញុំមានលទ្ធភាពទទួលគម្រោងសំណង់បុរីបានកាន់តែច្រើន​ និងកាន់តែធំ ព្រមទាំងជួយបន្ថែមកម្លាំងពលកម្មពីចំនួនប្រមាណ 30 នាក់ រហូតដល់ 200 នាក់ដើម្បីអាចឱ្យដំណើរការគម្រោងសាងសង់ប្រព្រឹត្តទៅដោយរលូន និងទាន់ពេលវេលា។​ 

លោក ក៏បានបញ្ចាក់ផងដែរថា ខ្ញុំធ្លាប់ជាកម្មករសំណង់ស៊ីឈ្នួលឱ្យគេ និងរស់នៅក្នុងបន្ទប់ជួលទំហំ 16 ម៉ែត្រការ៉េ។ ប៉ុន្តែឥឡូវនេះ ខ្ញុំជាម្ចាស់ គម្រោងសាងសង់ ជាអ្នកបើកប្រាក់ឈ្នួលឱ្យគេ និងជាម្ចាស់បន្ទប់ជួលចំនួន 32 បន្ទប់ទៀតផង

លោក​ ម៉ៅ សុខួន លោក មានអាយុ 36 ឆ្នាំបានចាប់កំណើតនៅក្នុងគ្រួសារកសិករមួយក្នុងខេត្តស្វាយរៀង។ លោកបានផ្លាស់មករស់នៅភ្នំពេញជាង15ឆ្នាំហើយ ដែលកាលពីដើមឡើយបានបម្រើការងារជាកម្មករសំណង់។ ដោយសារតែ លោក មានទេពកោសល្យ និងមានឆន្ទៈចង់មានការងារជារបស់ខ្លួនឯង​ ជាមួយនឹងជំនាញដែលខ្លួនមាន លោក ក៍បានចាប់ផ្តើមទទួលម៉ៅការគម្រោងសាងសង់ខ្នាតតូច ​និងមធ្យម។ លោក មានភរិយាឈ្មោះ តន សុខហៀង អាយុ 37 ឆ្នាំ និងមានកូនប្រុស 2 នាក់ ដែលម្នាក់មានអាយុ 11​ ឆ្នាំ និងម្នាក់ទៀតមានអាយុ 8 ឆ្នាំ។ សព្វថ្ងៃ ពួកគេរស់នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក​ សុខួន ក៏បានបង្ហើបឱ្យដឹងផងដែរថា មុនពេលប្រើប្រាស់កម្ចីពីដាប់ប៊ែលយូប៊ី ហ្វាយនែន ខ្ញុំអាចត្រឹមតែទទួលម៉ៅការគម្រោងសាងសង់តូចៗ ជាមួយកម្លាំងពលកម្មប្រមាណជា 30 នាក់ប៉ុណ្ណោះ ហើយខ្ញុំអាចរកប្រាក់ចំណូលបានប្រហែល 300 ទៅ 500 ដុល្លារអាមេរិកក្នុងមួយសប្តាហ៍។ ប៉ុន្តែ បន្ទាប់ពីបានប្រើប្រាស់កម្ចីចំនួន​ 2​ វគ្គមក ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលម៉ៅការគម្រោងសាងសង់របស់បុរីធំៗមួយចំនួន ដែល គម្រោងនីមួយៗមានផ្ទះចំនួនរាប់រយខ្នង។ បច្ចុប្បន្ន ខ្ញុំមានកម្លាំងពលកម្ម ចំនួនប្រមាណជា​ 200 នាក់ដែលកំពុងបម្រើការងារក្នុងគម្រោងសាងសង់បុរីផ្សេងៗគ្នា ហើយខ្ញុំអាចរកចំណូលបានប្រហែល 1,000 ដុល្លារអាមេរិកក្នុងមួយសប្តាហ៍។

លោកបានចាប់ផ្តើមស្នើសុំកម្ចីលើកទី1 ចំនួន 20,000 ដុល្លារអាមេរិក ពីដាប់ប៊ែលយូប៊ី ហ្វាយនែន នាឆ្នាំ 2016 ដើម្បីទិញសម្ភារៈសំណង់ចាំបាច់មួយចំនួន។ ចាប់តាំងពីពេលនោះមក មុខរបរម៉ៅការសំណង់របស់លោកមានការរីកចម្រើនជាបន្តបន្ទាប់ ដោយបានទទួលគម្រោងថ្មីៗ និងត្រូវការកម្លាំងពលកម្មកាន់តែច្រើនផងដែរ។ ដោយ មើលឃើញពីតម្រូវការកើនឡើងនៃគម្រោងសាងសង់ លោកបានសម្រេចស្នើសុំកម្ចីលើកទី 2 ចំនួន100,000 ដុល្លារអាមេរិកនាឆ្នាំ 2019 ដើម្បីទិញសម្ភារៈសំណង់ បន្ថែមទៀត។ ទន្ទឹមនឹងនោះ លោកក៏បានប្រើប្រាស់កម្ចីទី2 របស់លោកមួយចំនួនដើម្បីសាងសង់អគារ មានបន្ទប់ជួលចំនួន 32 បន្ទប់។ លោកនឹងត្រូវចំណាយប្រាក់ប្រមាណជា 120,000 ដុល្លារអាមេរិកលើការសាងសង់នេះ ប៉ុន្តែ លោកនឹងទទួលបានចំណូលមកវិញប្រមាណជា 1,120 ដុល្លារអាមេរិកក្នុងមួយខែពីការជួលបន្ទប់។

លោក​ សុខួន បង្ហាញពីសេចក្តីពេញចិត្តយ៉ាងខ្លាំងចំពោះកម្ចីពីដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលបានជួយឱ្យ លោក មានឱកាសបញ្ចេញសក្តានុពល និងទេពកោសល្យរបស់លោក។ ជាពិសេស លោកបង្ហាញពីអារម្មណ៍រីករាយជាមួយនឹងជីវភាពរស់នៅ ក៏ដូចជាភាពរីកចម្រើនក្នុងគ្រួសារ។

Related post

Leave A Comment