រង្វាន់ និងការទទួលស្គាល់

រង្វាន់ និងការទទួលស្គាល់ដោយ CGAP / MIX

ដាប់ប៊ែលយូប៊ី ហ្វាយនែន ទទួលបានពានរង្វាន់កំពូលដោយ CGAP ស្តីពីតម្លាភាពហិរញ្ញវត្ថុឆ្នាំ 2006 និងវីញ្ញាបនប័ត្រគុណសម្បតិ្តនៅឆ្នាំ 2005 និង 2007 ។ ឆ្នាំដដែលនោះយើងក៏ទទួលបានចំណាក់ថ្នាក់ “កំពូលពេជ្រកំពូល” ពី MIX ដែលជាអ្នកផ្តល់ព័ត៍មានអាជីវកម្មនាំមុខគេក្នុងការទទួលស្គាល់នៃភាពប្រសើរបំផុតដែលទាក់ទងនឹងការបង្ហាញព័ត៍មាន។

នៅក្នុងឆ្នាំ 2009 ដាប់ប៊ែលយូប៊ី ហ្វាយនែន ត្រូវបានជាប់ចំណាត់ថ្នាក់លេខ 51 ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពូលទាំង 100 នៅលើពិភពលោកនៅក្នុងចំណាក់ថ្នាក់ MIX Global 100 Composite ដែលមានលក្ខណៈវិនិច្ឆ័យសំខាន់ៗរួមមានការផ្សព្វផ្សាយប្រសិទ្ធភាពនិងតម្លាភាព។

នៅឆ្នាំនោះយើងក៏ទទួលបានពានរង្វាន់ “Silver Award” សម្រាប់របាយការណ៍ស្តីពីការងារសង្គមដែលត្រូវបានបង្កើតនិងដាក់ឳ្យដំណើរការដោយ CGAP ក្រុមការងារអនុវត្ថការងារសង្គម (SPTF) មូលនិធិ Michael & Dell Foundation មូលនិធិ Ford និងព័ត៍មានមីក្រូហិរញ្ញវត្ថុដែលផ្តល់ដោយ MIX។

នៅក្នុងឆ្នាំ 2010 ដាប់ប៊ែលយូប៊ី ហ្វាយនែន ត្រូវបានផ្តល់ “ពានរង្វាន់មាស” សម្រាប់របាយការណ៍ការងារសង្គម។ រង្វាន់មាស សម្រាប់របាយការណ៍ការងារសង្គមត្រូវបានផ្តល់ឳ្យដោយ MIX នៅពេលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយបានបញ្ចប់របាយការណ៍ការសម្តែងសង្គមផ្តល់ទិន្នន័យស្តីពីការវាស់វែងភាពក្រីក្រនិងមានចំណាត់ថ្នាក់សង្គមដែលរួមមានសវនកម្មលើឧបករណ៍ក្រីក្រដែលប្រើប្រាស់ដោយគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ។ ពានរង្វាន់របាយការណ៍លទ្ធផលការងារសង្គមបានទាក់ទាញការដាក់ពាក្យរាប់រយដែលដាក់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅជុំវិញពិភពលោកតាំងពីការបង្កើតឡើងក្នុងឆ្នាំ 2009។

នៅក្នុងឆ្នាំ 2011 ដាប់ប៊ែលយូប៊ី ហ្វាយនែន មានមោទភាពក្នុងការទទួលបានពានរង្វាន់ផ្លាទីនដែលជាពានរង្វាន់ខ្ពស់បំផុតដែល​ MIX ផ្តល់ឳ្យដាប់ប៊ែលយូប៊ី ហ្វាយនែន សម្រាប់តម្លាភាពខ្ពស់និងការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវបេសកម្មសង្គមរបស់ខ្លួនជាមួយនឹងភស្តុតាងនៃការផ្លាស់ប្តូរសង្គម។

ក្នុងឆ្នាំ 2012 យើងបានទទួលចំណាក់ថ្នាក់កំពូល “ពេជ្រប្រាំ” ពី MIX ដើម្បីទទួលស្គាល់ពីភាពប្រសើរក្នុងការបង្ហាញព័ត៍មាន។

នៅឆ្នាំ 2013 ដាប់ប៊ែលយូប៊ី ហ្វាយនែន ទទួលបានពានរង្វាន់ជាច្រើនពីភ្នាក់ងារផ្តល់ជូនថ្នាក់ជាតិនិងអន្តរជាតិនិងស្ថាប័នឯករាជ្យដូចជាៈ

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានទទួលនូវសមិទ្ធិផលឆ្នើមក្នុងការអនុវត្តការងារសង្គមនិងពានរង្វាន់សម្រាប់ការផ្សព្វផ្សាយនិងការបញ្ចូលគ្នាដើម្បីជួយដល់អតិថិជនក្រីក្រពី Oikocredit ជាវិនិយោគិនសកលឈានមុខគេដែលមានមូលដ្ធាននៅប្រទេសហូឡង់ ជាមួយនឹងការីយាល័យប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍។

ដាប់ប៊ែលយូប៊ី ហ្វាយនែន ទទួលបានពានរង្វាន់តម្លាភាពថ្លៃឈ្នួលឆ្នាំ 2013 ពីអង្គការតម្លាភាពអន្តរជាតិ MF សម្រាប់ទិន្នន័យជាក់លាក់ច្បាស់លាស់ និងអាចប្រៀបធៀបផលិតផលនិងតម្លាភាពនៃតម្លៃរបស់អង្គការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលខុសត្រូវ។ ពានរង្វាន់ MIX S.T.A.R Award 2013: (ការគិតប្រកបដោយតម្លាភាពខាងសង្គមនិងការទទួលខុសត្រូវ) ការបំពេញបែបបទពិនិត្យដំណើរការការងារសង្គមរបស់ MIX និងទទួលបានជោគជ័យក្នុងឆ្នាំ 2013 តំរូវការរបស់ S.T.A.R។