អង្គការអភិវឌ្ឃន៏ជីវិតអ្នកជនបទកម្ពុជា (RLDO) ត្រូវបានបង្កើតឡើងដើម្បីចូលរួមចំណែកដល់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលំអសុខភាពនិងអនាម័យជនបទដោយមានចក្ខុវិស័យជាក់លាក់ “គ្រួសារនីមួយៗនៅក្នុងប្រទេសកម្ពុជា រស់នៅក្នុងបរិស្ថានស្អាតនិងបរិសុទ្ធ ហើយមានលទ្ធភាពទទួលបានបរិក្ខាអនាម័យប្រសើរឡើង ទទួលទានអាហារសុខភាព និងទឹកស្អាត”។ នៅឆ្នាំ ២០១៦ RLDO បានសហការជាដៃគូជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលនឹងធ្វើការនៅ ខេត្តដូចជា កណ្តាល កំពង់ស្ពឺ តាកែវ ព្រែវែង កំពង់ចាម សៀមរាប កំពង់ឆ្នាំង និងកំពង់ធំ ជាមួយផ្តល់ប្រាក់កម្ចីពី ៣០០ ដុល្លារ ទៅ ៥០០ដុល្លារ ក្នុងមួយខែ។ ភាពជាដៃគូនេះបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជនផ្នែកសេវាកម្មហិរញ្ញវត្ថុដែលមានបំណងទិញនិងប្រើប្រាស់ផលិតផលអនាម័យដូចជាបង្គន់អនាម័យ។ RLDO ទទួលបានអត្ថប្រយោជន៍ជាច្រើនសំរាប់គ្រួសារនីមួយៗក្នុងការអភិវឌ្ឍជនបទដើម្បីផ្តល់នូវផលិតផលដែលមានគុណភាពល្អ។ www.rldohealth.org