ដាប់ប៊ែលយូប៊ី ហ្វាយនែន រួមសហការ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 នៅកម្ពុជា

By: kim heng0 comments

ដាប់ប៊ែលយូប៊ី ហ្វាយនែន រួមសហការ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង COVID-19 នៅកម្ពុជា

រាជធានីភ្នំពេញ – ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ – ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើដ៏ធំមួយនៅកម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារ អ៊ូរី នៅប្រទេសកូរ៉េខាងត្បូង បានចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាមេរិក ជូនដល់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺឆ្លង COVID-19។

លើសពីនេះ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យចាំបាច់មួយចំនួនផ្សេងទៀតជូនដល់សហគមន៍កម្ពុជានានា ដែលត្រូវការជំនួយបន្ថែម រួមមាន ទឹកជែលលាងដៃចំនួន ១,២៥០ដប អាល់កុលចំនួន ៣៩០ លីត្រ និងម៉ាស់ចំនួន ៩,៥០០ ម៉ាស់។ ការចូលរួមបរិច្ចាគនេះ នឹងជាចំណែកសំខាន់មួយក្នុងការជួយជ្រោមជ្រែង និង ជាកំលាំងចិត្តដល់ក្រុមការងារដែលកំពុងធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ក៏ដូចជាផ្តល់ជំនួយដល់សហគមន៍នានាក្នុងគ្រាលំបាកនេះ។

គួរបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវការការពារបុគ្គលិក និងអតិថិជនរបស់ខ្លួនពីជំងឺឆ្លង COVID-19 ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងអនុវត្តវិធានការសុវត្ថិភាពផ្សេងៗសម្រាប់អតិថិជន និងបុគ្គលិកទាំងអស់មានដូចជា ការត្រួតពិនិត្យវាស់ស្ទង់សីតុណ្ហភាពមុនចូលក្នុងអគារ ឬការិយាល័យ ការលាងសម្អាតដៃជាញឹកញាប់ជាមួយជែល ឬអាល់កុលលាងដៃ ការពាក់ម៉ាស់ និងការរក្សាគម្លាតនៃការប្រាស្រ័យទាក់ទងគ្នាផ្សេងៗ។

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន សូមជូនពរលោកអ្នកមានសុវត្ថិភាព សុខភាពល្អ និងជៀសផុតពីជំងឺឆ្លង COVID-19។ សូមចូលរួមទប់ស្កាត់ជំងឺឆ្លង COVID-19 ទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់យើង ក្រុមគ្រួសារ និងសហគមន៍!

Related post

Leave A Comment