ដាប់ប៊ែលយូប៊ី ហ្វាយនែន មានកិត្តិយសទទួលបាន វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស សម្រាប់ការអនុវត្តពន្ធពីអគ្គនាយកដ្ឋានពន្ធដារ

By: kim heng0 comments

ដាប់ប៊ែលយូប៊ី ហ្វាយនែន មានកិត្តិយសទទួលបាន វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស សម្រាប់ការអនុវត្តពន្ធពីអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើធំមួយ ដែលមានបណ្តាញសាខាចំនួន ១៣៦ នៅគ្រប់ ខេត្ត ក្រុង ទាំងអស់ នៃប្រទេសកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស ត្រូវបានទទួលស្គាល់លើការប្រកាសពន្ធទាន់ពេលវេលានិងការអនុវត្តន៍ល្អតាមកាតព្វកិច្ចពន្ធ ពីអគ្គនាយកដ្ឋានពន្ធដារ។

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបំពេញទំនួលខុសត្រូវយ៉ាងល្អដើម្បីអនុវត្តតាម ការបង់ពន្ធក្នុងការចូលរួមចំណែក ដាក់ឯកសារ និង កាតព្វកិច្ចពន្ធ ទៅអគ្គនាយកដ្ឋានពន្ធដារបានទាន់ពេលវេលានិងត្រឹមត្រូវបំផុត។

ថ្នាក់គ្រប់គ្រងនិងបុគ្គលិករបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយកដ្ឋាបពន្ធដារដែលបានផ្តល់វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ កម្រិតមាស។

ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តខិតខំ ផ្តល់ជូនផលិតផលនិងសេវាកម្មដល់អតិថិជនរបស់យើង ដោយការអនុវត្តល្អ ស្តង់ដារ វិជ្ជាជីវៈនិងទំនួលខុសត្រូវខ្ពស់បំផុត។

Related post

Leave A Comment