អំពីដាប់ប៊ែលយូប៊ី ហ្វាយនែន

ដាប់ប៊ែលយូប៊ី ហ្វាយនែន ជានរណា

នៅគ្រឹះស្ថានហិរញ្ញវត្ថុមីក្រូហិរញ្ញវត្ថុដាប់ប៊ែលយូប៊ី ហ្វាយនែន   យើងត្រូវបានដឹកនាំដោយគោលបំណងរួមមួយ ដើម្បីជួយធ្វើឱ្យចរន្តហិរញ្ញវត្ថុកាន់តែប្រសើរឡើងដោយផ្សារភ្ជាប់អតិថិជន និងសហគមន៍ ទៅនឹងធនធានដែលពួកគេត្រូវការ ដើម្បីទទួលជោគជ័យ។ យើងផ្តល់សក្តានុពលសម្រាប់ប្រទេសកម្ពុជាឱ្យលូតលាស់។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ បានបង្កើតឡើងនៅឆ្នាំ ១៨៩៩ ដោយមានទ្រព្យសម្បតិ្តរួមសរុបចំនួនជាង ៣៤ ពាន់លានដុល្លារ អាមេរិក ហើយមាន បណ្តាញប្រតិបត្តិការនៅក្នុងស្រុកចំនួន ៧៤៧ សាខា និងក្រៅស្រុកចំនួន ៤៥១ សាខា នៅ ២៦ ប្រទេស។

យើងកំពុងតែជំរុញឱ្យមានកំណើនលូតលាស់ – ជួយបង្កើតការងារដល់សហគមន៍ ដើម្បីជំរុញការបំលាស់ប្តូរសេដ្ឋកិច្ច និង ដោះស្រាយបញ្ហាប្រឈមមុខធំបំផុតនៅក្នុងសង្គម ខណៈពេលដែលការគ្រប់គ្រងហានិភ័យ និងការផ្តល់ត្រឡប់ទៅរក អតិថិជន និងភាគទុនិករបស់យើង។ ដោយសារតែយើងទទួលស្គាល់ថា យើងអាចទទួលបានជោគជ័យនៅពេលដែល អតិថិជន បុគ្គលក្រុមហ៊ុន សហគមន៍ និងបុគ្គលិកដែលយើងបម្រើអាចឈានដល់ទស្សនវិស័យជោគជ័យរបស់ពួកគេ។

ទស្សនវិស័យ

ទស្សនវិស័យរបស់យើង ចង់ឃើញប្រជាជនកម្ពុជាគ្រប់រូបមានជីវិតពេញបរិបូរណ៍។

បេសកកម្ម

ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែលផ្តល់នូវសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជារីកចម្រើន។

បណ្តាញប្រតិបត្តិការជាសកល

ដើម្បីមើលបណ្តាញទូទាំងពិភពលោករបស់យើ​ង សូមចុចៈ www.wooribank.com