កម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨

By: kim heng0 comments

ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨
កម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៨

រាជធានីភ្នំពេញ៖ ដើម្បីលើកកម្ពស់វិស័យការងារ និងការអប់រំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិ នៅមជ្ឍមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨។ អ្នកចូលរួមមានគណៈប្រតិភូ និងភ្ញៀវកិត្តិយសទូទាំងប្រទេស ក៏ដូចជានិស្សិតជាង ២ម៉ឺននាក់។

ដាប់ប៊ែលយូប៊ី ហ្វាយនែន (អតីត វីសិនហ្វាន់ ខេមបូឌា) ទទួលបាន អាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពី ធនាគារជាតិនៃកម្ពុជា។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាសមាជិកគ្រួសារនៃធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េ បានបង្កើតឡើងនៅឆ្នាំ ១៨៩៩ ដោយមានទ្រព្យសម្បត្តិរួមសរុបចំនួនជាង ៣៥០ ពាន់លានដុល្លារអាមេរិក ហើយមានបណ្តាញប្រតិបត្តិការនៅក្នុងស្រុកចំនួន ៨៨០ សាខា និងក្រៅស្រុកចំនួន ៤១៣ សាខា នៅ ២៥ ប្រទេស។ បេសកកម្មរបស់យើង ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេដែល ផ្តល់នូវសក្តានុពលសេដ្ឋកិច្ច ដើម្បីឲ្យកម្ពុជារីកចម្រើន និងទស្សនវិស័យរបស់យើង ចង់ឃើញ ប្រជាជនកម្ពុជាគ្រប់រូបមានជីវិតពេញបរិបូរណ៍។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់នូវសេវាហិរញ្ញវត្ថុមានដូចជា៖ សេវាប្រាក់កម្ចី សេវាប្រាក់សន្សំ សេវាផ្ទេរប្រាក់ និងសេវាធនាគារចល័ត នៅគ្រប់ខេត្តទូទាំងប្រទេសកម្ពុជា។

តាមរយៈលោកស្រី ស៊ាង ស៊ីណាត ប្រធានផ្នែកធនធានមនុស្ស នៅ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានមានប្រសាសន៍ថា ដាប់ប៊ែលយូប៊ី ហ្វាយនែន តែងតែផ្តល់ឱកាសការងារដល់យុវជនកម្ពុជាទាំងអស់ ហើយត្រូវបានផ្តល់ជូននូវការជ្រើសរើសការងារប្រកបដោយយុត្តិធម៌ និងការប្រកួតប្រជែងដល់បុគ្គលិកដែលមានបទពិសោធន៍ ឬ និស្សិតបញ្ចប់ការសិក្សាដែលមានឆន្ទៈក្នុងការធ្វើការជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានហិរញ្ញវត្ថុដែល ផ្តោតទៅលើសុខុមាលភាពបុគ្គលិក តម្លៃប្រាក់ខែប្រកួតប្រជែង ប្រាក់រង្វាន់ ការកសាងសមត្ថភាព និងការលើកកម្ពស់បុគ្គលិក។ ហើយយើងមានមោទនភាពខ្លាំងណាស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ដល់ សុវត្ថិភាពរបស់បុគ្គលិកនីមួយៗដូចជា ការធានារ៉ាប់រងសុខភាព និងអាយុជីវិតជាដើម។

បច្ចុប្បន្ននេះ ដាប់ប៊ែលយូប៊ី ហ្វាយនែន ត្រូវការបុគ្គលិកចំនួន ៦០០ នាក់ នៅគ្រប់ផ្នែកតាមសាខាការិយាល័យទាំង ១០៦ ទូទាំងប្រទេស និងផ្តល់ឱកាសដល់សិស្សនិស្សិតឱ្យដាក់ពាក្យសុំបម្រើការងារ ដែលពួកគេអាចទទួលបាននូវជំនាញនិងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបម្រើអតិថិជនជាង ១៥៣ ០០០ នាក់ រួមទាំងផលប័ត្រឥណទាន ១៩៨ លានដុល្លារអាមេរិក និងប្រាក់សន្សំសរុបរបស់អតិថិជន ចំនួន ៥៦ លានដុល្លារអាមេរិក៕

Related post

Leave A Comment