![]() | HOTLINE 023 96 3333 |
ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបម្រើសេវាហិរញ្ញវត្ថុជូនដល់ សហគមន៍កម្ពុជាអស់រយៈពេលជាង ២០ឆ្នាំ ជាមួយនឹង ផលិតផល និងសេវាហិរញ្ញវត្ថុ ដ៏សម្បូរបែប មានដូចជា ប្រាក់បញ្ញើ-សន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅស្រុក សេវាធនាគារចល័ត ការទូទាត់វិក្កយបត្រ និងអេធីអឹម។ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានបណ្តាញប្រតិបត្តិការ ២៥ ខេត្ត ក្រុង តាមរយៈ ១៣៦ បណ្តាញសាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាបុត្រសម្ព័ន្ធ ធនាគារអ៊ូរី ដែលជាធនាគារឈានមុខគេមួយនៅប្រទេសកូរ៉េខាងត្បូង។
នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន យើងមានគោលបំណងច្បាស់លាស់ ដើម្បីជួយធ្វើឱ្យ ចរន្តហិរញ្ញវត្ថុកាន់តែប្រសើរឡើង តាមរយៈការផ្តល់អំណាចដល់អតិថិជនឲ្យទទួលបានជោគជ័យ។ យើងបំពេញ គោលបំណងនេះតាមរយៈយុទ្ធសាស្ដ្រនៃការទទួលខុសត្រូវខ្ពស់ ដែលរួមមានការផ្តោតលើការ អភិវឌ្ឍធនធានមនុស្ស និងសក្តានុពលសេដ្ឋកិច្ច។
ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាបុត្រសម្ព័ន្ធ ធនាគារអ៊ូរី ដែលជាធនាគារឈានមុខគេមួយនៅប្រទេសកូរ៉េខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៨៩៩ ។ គិតត្រឹមខែតុលាឆ្នាំ ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែនកំពុងបម្រើអតិថិជន ២៥៣.៧២៦ ដែលមានតំបន់ប្រតិបត្ដិការនៅ ២៥ ខេត្ត-ក្រុង តាមរយៈ ១៣៦ បណ្តាញសាខាដែលមានបុគ្គលិក ចំនួន ២.៨២៤ នាក់នៅទូទាំងប្រទេស។
ដោយជឿជាក់ថា សេវាហិរញ្ញវត្ថុតែម្នាក់ឯងមិនមែនជាឧបករណ៍តែមួយគត់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនោះទេ ដាប់ប៊ែលយូប៊ី ហ្វាយនែន ប្រកាន់ខ្ជាប់នូវវិធីសាស្ត្រក្នុងការសហការគ្នាជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាលអភិវឌ្ឍន៍ និងស្ថាប័ន ដែលមានគំនិតដូចគ្នា ដើម្បីលើកកម្ពស់ភាពខ្លាំងនៃការផ្តល់សេវាហិរញ្ញវត្ថុរួមជាមួយដៃគូរបស់ខ្លួន។
យើងមានផ្តល់សេវាកម្មហិរញ្ញវត្ថុជាច្រើនដល់អតិថិជនរបស់យើងមានដូចជា៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ-សន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័ត ជាដើម ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការសម្រេចផែនការហិរញ្ញវត្ថុរបស់ពួកគេ។
ចាប់ផ្តើមសន្សំជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដើម្បីសម្រេចបាននូវផែនការអនាគត តាមរយៈកំណើនសាច់ប្រាក់ជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន កាត់បន្ថយហានិភ័យក្នុងការទុកដាក់សាច់ប្រាក់ បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងចំណាយ និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេសកម្ពុជា។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជឿជាក់ថាប្រាក់កម្ចី គឺជាធាតុផ្សំដ៏សំខាន់សម្រាប់អតិថិជនក្នុងការចាប់ផ្តើមអាជីវកម្ម ឬ ពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពគ្រួសារជាដើម។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណើរបស់អតិថិជន ដាប់ប៊ែលយូប៊ី ហ្វាយនែន ផ្តល់ជូននូវផលិតផលកម្ចីជាច្រើនប្រភេទ អាស្រ័យលើប្រភេទអាជីវកម្ម និងតម្រូវការរបស់អតិថិជនជាមួយនឹងសេវាកម្មរហ័សទាន់ចិត្ត និងការប្រាក់សមរម្យ រួមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។
ធ្វើការផ្ទេរប្រាក់នៅក្នុងស្រុកទៅកាន់ដៃគូអាជីវកម្ម ឬ ក្រុមគ្រួសាររបស់លោកអ្នក ជាមួយសេវាដែលមានតម្លៃសមរម្យ រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ដែលគួរឲ្យទុកចិត្តបានជាមួយ ដាប់ប៊ែលយូប៊ី ហ្វាយនែន។
អាស័យដ្ឋាន៖ អគារលេខ ៣៩៨ មហាវិថីព្រះមុនីវង្ស បឹងកេងកង១ បឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
អាស័យដ្ឋាន៖ អគារលេខ ៣៩៨ មហាវិថីព្រះមុនីវង្ស បឹងកេងកង១ បឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ទូរស័ព្ទលេខ: ០២៣ ៩៦ ៣៣៣៣ | ០៨១ ៣៣១ ៣៣៣
អ៊ីម៉ែល : info@wbfinance.com.kh
គេហទំព័រ : www.wbfinance.com.kh
ការិយាល័កណ្តាល
ចាប់ពីម៉ោង ៨ ព្រឹក ដល់ ម៉ោង ៤ ល្ងាច
ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ (បូករួមទាំងថ្ងៃឈប់សម្រាកបុណ្យជាតិ)